មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលស្រុកនានានៃខេត្តបាត់ដំបងត្រូវបានកំណត់ដូចខាងក្រោម ៖
- ការគ្រប់គ្រងការអប់រំកុមារតូច ការគ្រប់គ្រងការអប់រំបឋមសិក្សា និងការគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធត្រូវបានផ្ទេរតាមរយៈការប្រគល់ទៅឲ្យរដ្ឋបាលស្រុកនានានៃខេត្តបាត់ដំបង
- ការគ្រប់គ្រងការអប់រំមធ្យមសិក្សា ការអភិវឌ្ឍយុវជន និងការងារអប់រំកាយនិងកីឡាត្រូវផ្ទេរតាមរយៈការធ្វើប្រតិភូកម្មទៅឲ្យរដ្ឋបាលស្រុកនានានៃខេត្តបាត់ដំបង ។