2020-02-08 21:58
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការធ្វើវិមជ្ឈការការងារតម្លៃគិតពន្ធគយ
ការធ្វើវិមជ្ឈការតម្លៃគិតពន្ធគយ មានគោលបំណងបង្កភាពងាយស្រួលបន្ថែមទៀតដល់ការនាំចេញ នាំចូលតាមរយៈការកាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធនិងការបំពេញបែបបទបញ្ចេញទំនិញពីគយ។ គិតត្រឹមខែកក្កដាឆ្នាំ២០១៥ ការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយត្រូវបានធ្វើវិមជ្ឈការទៅបណ្តាអង្គភាពគយនិងរដ្ឋាករមូលដ្ឋាននានានៅតាមមាត់ច្រកព្រំដែននៃព្រះរាជាណាចក្រកម្ពុជាលើកលែងតែសាខាគយនិងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុនិងកំពង់ផែភ្នំពេញ។មានន័យថារាល់ការនាំចូលតាមមាត់ច្រកនានាក្រៅពីកំពង់ផែអន្តរជាតិទាំងពីរខាងលើធុរជនអាចផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនៅតាមអង្គភាពគយនិងរដ្ឋាករមូលដ្ឋានតែម្តងលើកលែងតែការនាំចូលមុខទំនិញមានហានិភ័យខ្ពស់មួយចំនួនដូចជាមុខទំនិញប្រើរួចយានយន្តគ្រប់ប្រភេទសម្ភារបរិក្ខារទូរគមនាគមន៍ផលិតផលតេលសិសានិងបរិក្ខារល្បែងជាដើមដែលជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនៅទីចាត់ការកណ្តាល(នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ)។ អគរ បាននិងកំពុងពិនិត្យលទ្ធភាពនៃការធ្វើវិមជ្ឈការនេះឲ្យមានភាពគ្របដណ្តប់ពេញលេញនៅគ្រប់អង្គភាពគយនិងរដ្ឋាករមូលដ្ឋានទូទាំងប្រទេស។