ធុរជនល្អបំផុតនៅកម្ពុជាមានកញ្ជប់ប្រព្រឹត្តកម្មលើកទឹកចិត្តដូចខាងក្រោម៖
- អាទិភាពមិនរង់ចាំតាមជួរលំដាប់លំដោយតាមគោលការណ៍មកមុនផ្តល់សេវាមុន (First-in First-out principle) ទាំងក្នុងដំណាក់កាលដាក់ឯកសារ ដំណាក់កាលត្រួតពិនិត្យទំនិញឬឯកសារ និងដំណាក់អនុញ្ញាតឲ្យយកទំនិញចេញ តាមរូបភាពរហ័សនិងលទ្ធភាពដែលអាចធ្វើទៅបាន
- អាចទទួលបាននូវការអនុញ្ញាតឲ្យជំពាក់បែបបទគយ ដោយលើកលែងការតម្តល់និមុត្តិធានា
- ការលើកលែងនីតិវិធីនៃការផ្ទៀងផ្ទាត់ជាមុននូវតម្លៃគិតពន្ធគយនិងវិញ្ញាបនបត្រប្រភពដើមទំនិញ
- ការលើកលែងកាតព្វកិច្ចអមលិខិតអនុញ្ញាតដឹកជញ្ជូនកាតព្វកិច្ចត្រាពន្ធគយនិងការកាត់បន្ថយកាតព្វកិច្ចឆ្លងម៉ាស៊ីនស្ពែន
- លទ្ធភាពនៃការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-arrival Clearance) និងការបំពេញបែបបទគយចុងទី ( Destination Clearance) ក្រោមរបបគយឆ្លងកាត់ជាដើម។