នីតិវិធីនៃការដឹកជញ្ជូនផលិតផលសម្រេចរបស់វិនិយោគកាត់ដេរចេញពីរោងចក្រទៅកាន់ទីកន្លែងបំពេញបែបបទគយនាំចេញមានដូចខាងក្រោម៖
- ការដឹកជញ្ជូនផលិតផលសម្រេចពីរោងចក្រនានាមកកាន់កន្លែងបំពេញបែបបទគយនាំចេញ ត្រូវភ្ជាប់មកជាមួយនូវលិខិតណាមួយរបស់សាមីរោងចក្រ (វិក្តយបត្រ ប័ណ្ណបញ្ចេញពីឃ្លាំង តម្រោយផ្លូវចរាចរ កន្លែងចេញដំណើរ កន្លែងទៅដល់និងកាលបរិច្ឆេទច្បាស់លាស់សម្រាប់បម្រើឲ្យការផ្ទៀងផ្ទាត់ជាយថាហេតុពីមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច។
- សាមីក្រុមហ៊ុនពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខបទប្បញ្ញត្តិច្បាប់ជាធរមានប្រសិនបើរកឃើញថាមានការក្លែងបន្លំតាមរូបភាពនានា ដែលអាចបង្កប់នូវបទល្មើសគយជាយថាហេតុនាពេលដឹកជញ្ជូនទំនិញទាំងនេះ។