Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-02-08 22:10

កត្តាមួយចំនួនដែលវិធានបញ្ជាក់ជាមុនមិនអាចផ្តល់ជូនចំពោះករណីដូចខាងក្រោម៖

  • នៅពេលដែលកម្មវត្ថុនៃការស្នើសុំមិនមានលក្ខណៈជាក់ស្តែងឬជាការឧបមា
  • នៅពេលដែលអ្នកស្នើសុំមិនបានផ្តល់ព័ត៍មាន ឬឯកសារគ្រប់គ្រាន់ដើម្បីឲ្យអគរអាចធ្វើសេចក្តីសម្រេចតាមការស្នើសុំចំពោះទំនិញជាកម្មវត្ថុនៃការស្នើសុំបាន
  • នៅពេលទំនិញដែលជាកម្មវត្ថុនៃការស្នើសុំស្ថិតក្នុងការបដិសេធឬដំណើរការឧទ្ធរណ៍ដូចមានចែងក្នុងមាត្រា២៤នៃច្បាប់ស្តីពីគយ
  • នៅពេលដែលមានករណីវិរាទកំពុងតែកើតឡើងឬបម្រុងនឹងកើតឡើងរវាងកាគីនានាដែលមានការពាក់ព័ន្ធនឹងចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយកិច្ចចម្លងការនាំចូលនិងដើមកំណើតទំនិញដែលជាកម្មវត្ថុនៃការស្នើសុំ
  • នៅពេលដែលទំនិញជាកម្មវត្ថុនៃការស្នើសុំស្ថិតក្នុងដំណើរការត្រួតពិនិត្យលើឯកសាររដ្ឋបាលតែមួយឬនៅពេលដែលការស្នើសុំវិធានបញ្ជាក់ជាមុនពាក់ព័ន្ធនិងការនាំចូលដែលបានកើតឡើងរួចហើយ
  • ក្នុងករណីដែលទំនិញនៃកិច្ចចម្លងការនាំចូលជាកម្មវត្ថុនៃការលើកលែងពន្ធឬអាករទាំងស្រុង
  • ក្នុងករណីដែលទំនិញនៃកិច្ចចម្លងការជាកម្មវត្ថុនៃការស្នើសុំឬកិច្ចចម្លងការប្រហាក់ប្រហែលគ្នាស្ថិតក្នុងដំណើរការសរនកម្មក្រោយពេលបញ្ចេញទំនិញពីគយដូចមានចែងក្នុងមាត្រា៥៧នៃច្បាប់ស្តីពីគយ
  • ក្នុងករណីដែលការស្នើសុំតម្រូវឲ្យមានការបកស្រាយបញ្ញត្តិនៃច្បាប់និង/ឬបទប្បញ្ញត្តិណាផ្សេងក្រៅពីច្បាប់និងបទប្បញ្ញត្តិដែលពាក់ព័ន្ធនិងការកំណត់តម្លៃគិតពន្ធគយ
  • ក្នុងករណីដែលកិច្ចចម្លងការនាំចូលជាកម្មវត្ថុនៃការស្នើសុំជាប្រតិបត្តិការល្មើសនិងច្បាប់ឬបទប្បញ្ញត្តិជាធរមាន
  • ក្នុងករណីដែលកិច្ចចម្លងការនាំចូលជាកម្មវត្ថុនៃការស្នើសុំមានលក្ខណៈមិនសមហេតុផលដែលអាចចាត់ទុកជាការអនុវត្តធុរកិច្ចធម្មតា(ឧទាហរណ៍៖ កិច្ចចម្លងការនាំចូលមួយដែលតម្លៃទំនិញទាបជាងថ្លៃផលិតកម្ម)
  • ក្នុងករណីដែលការស្នើសុំវិធានបញ្ជាក់ជាមុនគ្របដណ្តប់តែមួយផ្នែកនៃកិច្ចចម្លងការនាំចូលជាកម្មវត្ថុនៃការស្នើសុំនោះ
  • ក្នុងករណីដែលស្ថានភាពជាក់ស្តែងនៃកិច្ចចម្លងការនាំចូលត្រូវធ្វើការផ្ទៀងផ្ទាត់តាមរយៈការធ្វើសរនកម្មនិងការសាកសួរចំពោះភាគីពាក់ព័ន្ធផ្សេងទៀត។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login