Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-02-08 22:01

ទំនិញនាំចូល/នាំចេញដែលតម្រូវឲ្យស្នើសុំលិខិតអនុញ្ញាតគយនៅអគរមានដូចខាងក្រោម៖

  • ទំនិញគ្រប់ប្រភេទដែលនាំចូលដោយគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលស្ថិតនៅខាងក្រៅតំបន់រួចពន្ធនានានិងដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋ
  • ទំនិញនាំចូល/នាំចេញគ្រប់ប្រភេទដែលមាននៅក្នុងបញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ក្នុងការនាំចូលនិងនាំចេញនៃឧបសម្ព័ន្ធ ១នៃអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់
  • ទំនិញនាំចូលគ្រប់ប្រភេទដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋក្រោមក្របខ័ណ្ឌវិនិយោគសាធារណៈ
  • ទំនិញនាំចូលគ្រប់ប្រភេទដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋក្រោមក្របខ័ណ្ឌជំនួយឥតសំណងឥណទាន និងជំនួយមនុស្សធម៌
  • ទំនិញនាំចូលគ្រប់ប្រភេទដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋនិងដែលនាំចូលសម្រាប់បេសកកម្មការទូតឬបេសកកម្មកុងស៊ុលបរទេសអង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលផ្សេងទៀតដើម្បីប្រើប្រាស់ក្នុងការិយាកិច្ចនៃមុខងារជាផ្លូវការ និងប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិក
  • ទំនិញនាំចូលគ្រប់ប្រភេទដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋនិងដែលជាសម្ភារប្រើប្រាស់ក្នុងផ្ទុះ​សម្ភារប្រើប្រាស់ផ្ទាល់ខ្លួននិងទ្រព្យសម្បត្តិផ្សេងទៀតលើកលែងយានយន្តដែលនាំចូលដោយបុគ្គលដែលផ្លាស់ទីលំនៅស្ថានមកកម្ពុជា
  • ទំនិញផ្សេងទៀតតាមសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login