2020-02-08 22:07
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដំណើរការពាក្យស្នើសុំវិធានបញ្ជាក់ជាមុន
ក្រោយពីទទួលបានព័តមានចាំបាច់គ្រប់គ្រាន់អគរនិងផ្តល់ជូនអ្នកស្នើសុំនូវសេចក្តីសម្រេចស្តីពីវិធានបញ្ជាក់ជាមុនជាលាយលក្ខណ៍អក្សរព្រមទាំងផ្តល់ការពន្យល់ពីមូលហេតុក្នុងរយៈពេលោសាមសិប (៣០) ថ្ងៃធ្វើការសម្រាប់វិធានបញ្ជាក់ជាមុនលើការចាត់ថ្នាក់ទំនិញតាមតារាងពន្ធគយនិងដើមកំណើតទំនិញនិងក្នុងរយៈពេលកៅសិប (៩០) ថ្ងៃធ្វើការសម្រាប់វិធានការបញ្ជាក់ជាមុនលើតម្លៃគិតពន្ធគយ។ប្រសិនបើព័ត៍មានចាំបាច់នានាមិនត្រូវបានផ្តល់គ្រប់គ្រាន់ជាមួយពាក្យស្នើរសុំអគរនិងចេញប្រវេសន៍ស្នើឲ្យផ្តល់ពត៍មានបន្ថែមហើយរយៈពេលកំណត់ដើម្បីចេញសេចក្តីសម្រេចនេះមិនរាប់បញ្ចូលរយៈពេលរង់ចាំពត៍មានបន្ថែមទេ។ក្នុងន័យនេះអ្នកស្នើសុំមានរយៈពេលសាមសិប (៣០) ថ្ងៃធ្វើការ (ឬអាចវែងជាងនេះប្រសិនបើមានចែងក្នុងប្រវេសន៍)គិតពីថ្ងៃចេញប្រវេសន៍ដើម្បីផ្តល់ព័ត៍មានបន្ថែមឬបំពេញកាតព្វកិច្ចផ្សេងទៀតតាមការតម្រូវ។ប្រសិនបើមិនមានការឆ្លើយតបនឹងប្រវេសន៍ក្នុងរយៈពេលនេះការពិនិត្យពាក្យស្នើសុំវិធានបញ្ជាក់ជាមុននឹងត្រូវបញ្ឈប់ហើយចាត់ទុកថាពាក្យស្នើសុំនេះត្រូវបានដកហូត។