Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


យោងបញ្ញត្តិមាត្រា ៤១ នៃច្បាប់ស្តីពីគយនិងប្រកាសលេខ ១១២ សហវ.ប្រក ចុះថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៨ និមុត្តិធានាអាចមានទម្រង់ជា៖

  • សាច់ប្រាក់ឬមូលប្បទានប័ត្រដែលមានការបញ្ជាក់ពីធនាគារ
  • ប័ណ្ណធានាឬនិមុត្តិធានាដែលចេញដោយធានាគារ ក្រុមហ៊ុនធានារ៉ាប់រងឬស្ថាប័ន
  • លិខិតុបករណ៍តាមទម្រង់ផ្សេងទៀតដែលមានការយល់ព្រមពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

និមុត្តិធានា អាចតម្រូវឲ្យតម្កល់ក្នុងកាលៈទេសៈដូចតទៅ៖

  • ការយកទំនិញចេញពីគយមុនពេលបង់ពន្ធនិងអាករ
  • ការចរាចរទំនិញក្នុងរង្វង់ឬឆ្លងកាត់ដែនគយក្រោមរបបឆ្លងកាត់
  • ការប្រកបធុរកិច្ចជាជើងសារគយ ប្រតិបត្តិករភណ្ឋាគារគយមានដែនកំណត់និងប្រតិកបត្តិករកន្លែងសន្ធិគយបណ្តោះអាសន្ន
  • ការនាំចូល និងនាំចេញទំនិញជាបណ្តោះអាសន្ន
  • ការយកទំនិញចេញពីគយដោយរងចាំសេចក្តីសម្រេចលើការតវ៉ា ឬលើទំនិញដែលត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន
  • កាលៈទេសៈផ្សេងទៀតតាមដែលតម្រូវដោយរដ្ឋបាលគយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login