Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បុគ្គលដែលទទួលរងនូវទោសទណ្ឌ ឬការឃាត់ទុកនូវទំនិញមធ្យោបាយដឹកជញ្ជូនឬវត្ថុផ្សេងទៀតអាចតវ៉ាជាលាយល័ក្ខអក្សរទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងកំឡុងពេលសាមសិប ( ៣០ )ថ្ងៃក្រោយពីទទួលបានសេចក្តីជួនដំណឹងឬការឃាត់ទុក ដោយបញ្ចប់ពីមូលហេតុនៃការតវ៉ានិងតម្កល់និមុត្តិធានា ។ លិខិតតវ៉ាត្រូវមានព័ត៌មានដូចតទៅ៖

  • នាម អាសយដ្ឋាននិងហត្ថលេខារបស់បុគ្គលដែលតម្កល់ការតវ៉ា
  • សេចក្តីលំអិតនៃកំណត់ហេតុបទល្មើសគយ ឬកំណត់ហេតុឃាត់ទុកបណ្តោះអាសន្នរាប់បញ្ចូលទាំងសេចក្តីថតចម្លងកំណត់ហេតុទាំងនេះ
  • សេចក្តីពន្យល់អំពីមូលហេតុនៃការតវ៉ា

ប្រសិនបើអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនព្រមតាមការតវ៉ាទេ បុគ្គលដែលបានដាក់ពាក្យតវ់ាមានសិទ្ធិតវ៉ាទៅស្ថាប័នមានសមត្ថកិច្ច រាប់បញ្ចូលទាំងតុលាការមានសមត្ថកិច្ចចំពោះការសម្រេចរបស់អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ។ ការតវ៉ានេះ ត្រូវធ្វើឡើងក្នុងរយៈពេលសាមសិប ( ៣០ ) ថ្ងៃបន្ទាប់ពីបានទទួលសេចក្តីសម្រេចពីអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login