នីតិវិធីនៃការដឹកជញ្ជូនផលិតផលសម្រេចរបស់វិនិយោគកាត់ដេរ ចេញពីរោងចក្រទៅកាន់ទីកន្លែងបំពេញបែបបទគយនាំចេញ មានដូចខាងក្រោម៖
- ការដឹកជញ្ជូនផលិតផលសម្រេចពីរោងចក្រនានាមកកាន់កន្លែងបំពេញបែបបទគយនាំចេញ ត្រូវភ្ជាប់មកជាមួយនូវលិខិតណាមួយរបស់សាមីរោងចក្រ ( វិក្កយបត្រ ប័ណ្ណបញ្ចេញពីឃ្លាំង លិខិតដឹកជញ្ជូន ) ។ដែលមានបញ្ជាក់យថាប្រភេទនិងបរិមាណទំនិញ តម្រាយផ្លូវចរាចរ កន្លែងចេញដំណើរ កន្លែងទៅដល់ និងកាលបរិច្ឆេទច្បាស់លាស់សម្រាប់បម្រើឲ្យការផ្ទៀតផ្ទាត់ជាយថាហេតុពីមន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ច
- សាមីក្រុមហ៊ុនពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខបទប្បញ្ញត្តិច្បាប់ជាធរមានប្រសិនបើរកឃើញថាមានការក្លែងបន្លំរូបភាពនានា ដែលអាចបង្កប់នូវបទល្មើសគយជាយថាហេតុនាពេលដឹកជញ្ជូនទំនិញទាំងនេះ ។