Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពន្ធផ្ទាល់គឺជាប្រភេទពន្ធដែលរដ្ឋបាលកំណត់កម្មវត្ថុផ្ទាល់នៃពន្ធលើបុគ្គលឬទ្រព្យសម្បត្តិ ។ទ្រព្យសម្បត្តិដែលជាប់ពន្ធរួមមានចលនាទ្រព្យនិងអទ្រព្យ ។ រីឯបគ្គលជាប់ពន្ធរួមមានរូបវន្តបុគ្គលនិងនីតិបុគ្គលដែលមានស្ថានភាពគតិយុត្តជាពាណិជ្ជករ អាជីវកម្ម ឬកម្មសិទ្ធិករជាដើម ។ ប្រភេទរបស់ពន្ធដារផ្ទាល់រួមមានដូចខាងក្រោម៖

  • ពន្ធលើប្រាក់ឈ្នួលផ្ទះនិងដី គឹជាប្រភេទពន្ធផ្ទាល់គិតលើប្រាក់ឈ្នួល ដែលទទួលបានមកពីការជួលផ្ទះឬដីធ្លី ។ កម្មសិទ្ធិករនៃអចលនទ្រព្យជួលមានកាតព្វកិច្ចត្រូវបង់ពន្ធនេះ
  • ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឹជាប្រភេទពន្ធផ្ទាល់ដែលគិតលើដីធ្លីទុកចោលទំនេរមិនប្រើប្រាស់ ។ កម្មសិទ្ធិករនៃដីធ្លីមិនបានប្រើប្រាស់នោះដែលជាអ្នកកាន់កាប់និងគ្រប់គ្រងអចលនទ្រព្យនោះដោយមានប័ណ្ណកម្មសិទ្ធិស្របតាមបញ្ញត្តិច្បាប់មានកាតព្វកិច្ចត្រូវបង់ពន្ធនេះ
  • ពន្ធប្រថាប់ត្រា គឹជាប្រភេទពន្ធមួយដែលគិតលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិប្រើប្រាស់ក្រោមរូបភាពជាការទិញលក់ ការផ្ទេរពីម្នាក់ទៅម្នាកការដោះដូរនៃចលនទ្រព្យនិងអចលនទ្រព្យនោះមានកាតព្វកិច្ចត្រូវបង់ពន្ធនេះ
  • បង់ពន្ធប៉ាតង់ គឹជាពន្ធដែលកំណត់លើសសកម្មភាពអាជីវកម្មគ្រប់ប្រភេទ ។ ពន្ធនេះប្រែប្រួលទៅតាមកម្រិតផលរបរសរុបប្រចាំឆ្នាំ នៃការជួញដូរនោះ ។ អាជីវករមានកាតព្វកិច្ចបង់ពន្ធលើសកម្មភាពអាជីវកម្មរបស់ខ្លួន
  • ពន្ធលើប្រាក់បៀវត្ស គឹជាពន្ធដែលយកដោយផ្ទាល់បើបៀវត្សរបស់បុគ្គលម្នាក់ៗ ។ ពន្ធលើប្រាក់បៀវត្សគឹជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពការងារ
  • ពន្ធលើប្រាក់ចំណេញ គឹជាប្រភេទពន្ធដែលយកទៅលើប្រាក់ចំណេញដុលរបស់ក្រុមហ៊ុនដែលបានមកពីសកម្មភាពផលិតអាជីវកម្មនិងសេវាកម្មជាដើម
  • ពន្ធអប្បបរមា គឹជាពន្ធមួយដាច់ដោយឡែកនិងផ្សេងពីពន្ធលើប្រាក់ចំណេញ ។​ពន្ធអប្បបរមានេះត្រូវបង់ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសលើកលែងតែគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមអត្រា១ ភាគរយលើផលរបរប្រចាំឆ្នាំរួមបញ្ចូលទាំងពន្ធអាករនានាវៀរលែងតែអាករលើតម្លៃបន្ថែម ។ ពន្ធនេះត្រូវបង់ពេលទូទាត់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ
  • ពន្ធតែបម្រើ គឹជាតម្លៃតែបម្រើសារពើពន្ធ
  • ពន្ធលើអចលនទ្រព្យ គឺជាពន្ធដែលត្រូវបានកំណត់ទៅលើអចលនទ្រព្យដូចជាដីផ្ទះអគារនិងសំណង់ផ្សេងៗជាដើម
  • ពន្ធសត្តឃា គឹជាពន្ធដែលអនុវត្តចំពោះការសម្លាប់គោ ក្របីនិងជ្រូកដើម្បីយកសាច់
  • ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទគឹជាពន្ធដែលអនុវត្តលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ។

ពន្ធប្រយោល គឹជាប្រភេទដែលមានកម្មវត្ថុជាការប្រើប្រាស់ទំនិញឬសេវាកម្ម ។ បន្ថែមពីលើនេះពន្ធប្រយោលគ្រប់ដណ្តប់ លើសសកម្មភាពផលិតផលដែរ ពីព្រោះទំនិញត្រូវបានដាក់អោយដាក់អោយឆ្លងកាត់ចលនាផលិតកម្ម ។

          អ្នកប្រើប្រាស់ទំនិញឬ សេវាកម្មគឹជាបុគ្គលរងពន្ធមានន័យថាគាត់ត្រូវជាប់កាតព្វកិច្ចបង់ពន្ធលើការប្រើប្រាស់ទំនិញឬសេវាកម្មដែលអ្នកលក់ឬផ្គត់ផ្គង់ត្រូវប្រមូលនិងបង់ជូនរដ្ឋនាពេលក្រោយ ។

          ជាវិបាកអ្នកលក់ឬអ្នកផ្គត់ផ្គងត្រូវបញ្ចូលពន្ធទៅក្នុងតម្លៃទំនិញឬតម្លៃសេវាកម្មនីមួយៗដោយបញ្ជាក់ប្រាប់អ្នកប្រើប្រាស់អោយបានច្បាស់ ដើម្បីងាយស្រួលក្នុងការប្រមូលពន្ធនេះបង់ពន្ធជូនរដ្ឋនាពេលក្រោយៗ​។

          ពន្ធប្រយោលត្រូវបង់ដោយមិនគិតពីកម្រិតនៃផលទុនរបស់អ្នកណាឡើយ ។ ពន្ធនេះប្រែប្រួលទៅតាមប្រភេទនៃផលិតផលឬសេវាដែលបានប្រើប្រាស់ ។

ពន្ធប្រយោជន៍រួមមានជាអាទិ៍៖

  • អាករបំភ្លឺសាធារណៈគឹជាប្រភេទពន្ធប្រយោលដែលគិតទៅលើតម្លៃស្រានិងបារីដែលអ្នកប្រើប្រាស់មានកាតព្វកិច្ចត្រូវបង់ហើយដែលត្រូវបង់ហើយដែលត្រូវកាត់ទុកដោយអ្នកលក់ដើម្បីបង់ជូនរដ្ឋជាបន្តនាពេលក្រោយទៀត
  • អាករលើការស្នាក់នៅ គឹជាប្រភេទពន្ធប្រយោលដែលគិតលើតម្លៃសរុបនៃការជួលកន្លែងស្នាក់នៅដែលអ្នកប្រើប្រាស់សេវាស្នាក់នៅជាប់កាតព្វកិច្ចត្រូវបង់ និងដែលទទួលកាត់ទុកដោយអ្នកផ្គត់ផ្គងដើម្បីបង់ជូនរដ្ឋជាបន្ត នាពេលក្រោយទៀត
  • អាករលើផលរបរ គឹចាប្រភេទពន្ធប្រយោល ដែលត្រូវបានយកពន្ធពីសកម្មភាពសេដ្ឋកិច្ចផ្សេងៗដូចជា ពាណិជ្ជកម្មផលិតកម្ម អាជីវកម្មនិងសេវាកម្ម ។​អាករលើផលរបរប្រមូល ពីអ្នកប្រើប្រាស់និងបង់ជូនរដ្ឋដោយអ្នកលក់  ។ អាករនេះអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបម៉ៅការតែប៉ុណ្ណោះ
  • អាករពិសេសលើទំនិញនិងសេវាមួយចំនួន គឹជាប្រភេទពន្ធប្រយោល ដែលយកទៅលើមុខទំនិញនិងសេវាកម្មមួយចំនួន ដែលប្រែប្រួលទៅតាមប្រទេសនីមួយៗ ។​អ្នកលក់ឬអ្នកផ្គត់ផ្គង់ត្រូវប្រមូលអាករនេះពីអ្នកទិញ ( អ្នកប្រើប្រាស់ ) ហើយបង់ជូនរដ្ឋជាបន្តនាពេលក្រោយ ។ ផ្ទូយពីអាករលើផល​របរអាករលើតម្លៃបន្ថែមនេះអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសតែប៉ុណ្ណោះ
  • ពន្ធនាំចេញនាំចូលឬពន្ធគយ គឹជាប្រភេទពន្ធប្រយោលដែលកម្រិតទៅលើទំនិញនាំចេញនាំចូលដោយឆ្លងកាត់ច្រកព្រំដែន ។ អ្នកនាំចេញអ្នកនាំចូលត្រូវមូលពន្ធនេះពីអ្នកប្រើប្រាស់និងបង់ពន្ធនាពេលក្រោយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login