Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ភារកិច្ចនិងការទទួលខុសត្រូវរបស់ជើងសាគយ ឬប្រតិវេទករមាន៖

  • បញ្ចូលទិន្នន័យប្រតិវេទន៍គយរួមទាំងប័ណ្ណកំណត់តម្លៃរហូតដលចុះបញ្ជិកា
  • នៅពេលការបញ្ចូលទិនន័យហបានបញ្ចប់ឆែកពិនិត្យជាមូលដ្ឋាន ក្នុងកុំព្យូទ័រ ( ផ្ទៀងផ្ទាត ) និងចុះបញ្ជិកាប្រតិកវេទន៍ ( ផ្តល់សុពលភាព ) ប្រសិនបើមិនមានកំហុសឬ ក្រោយពេលកំហុសទាំងអស់ត្រូវបាន កែសម្រួលរួច ។ នៅពេលចុះបញ្ជិកាប្រព័ន្ធកុំព្យូទ័រនិងផ្តល់ដោយ ស្វ័យប្រវត្តិនូវលេខចុះឡបញ្ជិការនិងកាលបរិច្ឆេទ
  • បោះពុម្ពប្រតិវេទន៍គយចុះបញ្ជិការួចពីប្រព័ន្ធកំព្យូទ័រ រួមទាំងប័ណ្ណកំណត់តម្លៃ ( តែករណីចាំបាច់ប៉ុណ្ណោះ ) ទម្រង់ជាក្រដាស ទំហំ A 4 ចំនួន២ ច្បាប់ (ប្រតិវេទន៍គយបោះពុម្ពបានតែក្រោយពេលចុះបញ្ជិការួច)
  • យកប្រតិវេទន៍គយដែលចុះបញ្ជិកាបានបោះពុម្ពភ្ជាប់ជាមួយនូវឯកសារយោងចាំបាច់នានាទៅដាក់ជូនមន្រ្តីគយផ្នែកទទូលដាក់ឯកសារ ( ដាក់ក្នុងថាសដែលបានកំណត់ទុកសម្រាប់ដាក់ឯកសារ )និងចុះហត្ថលេខាលើប្រតិវេទន៍គយនោះនៅចំពោះមុខមន្រ្តីគយផ្នែកទទួលការដាក់ឯកសារ
  • ប្រសិនបើមន្រ្តីគយទួលការដាក់ឯកសារមិនទទួលយកប្រតិវេទន៍គយ ត្រួវទំនាក់ទំនងទៅផ្នែកសាកសួរព័ត៌មាន
  • ប្រសិនបើមានផ្នែកគ្រប់គ្រងនិវេទន៍ប័ណ្ណ យកច្បាប់ចម្លងប្រតិវេទន៍គយសម្រាប់ជើងសាគយ ឬប្រតិវេទការ ទៅដាក់ជូនមន្រ្តីគយផ្នែកនិវេទន៍ប័ណ្ណ ដើម្បីធ្វើការកាត់ស្តុកប្រតិវេទន៍ចេញពីនិវេទន៍ប័ណ្ណ
  • ប្រសិនបើមានផ្នែកគ្រប់គ្រងស្តែន និងបើមានការចាំបាច់ត្រូវស្មតែន យកច្បាប់ចម្លងប្រតិវេទន៍គយសម្រាប់ជើងសារឬប្រតិវេទករ ទៅកាន់កន្លែងស្តែកដើម្បីស្កែនកុងតឺន័រ
  • ប្រសិនបើប្រតិវេទន៍គយតម្រូវឲ្យមានការត្រួតពិនិត្យជារូបវ័ន្តទំនិញ ត្រូវទំនាក់ទំនងទៅ ប្រធានត្រួតពិនិត្យដើម្បីចាត់ចែងត្រួតពិនិត្យទំនិញជារូបវ័ន្ត
  • ប្រសិនបើប្រតិវេទន៍គយត្រូវបានសាកសួរកដោយមន្រ្តីគយទៅកាន់ផ្នឬកសារសួរព៌ត៌មានសម្រាប់ការសាកសួរព័ត៌មានចាំបាច់
  • ប្រសិនបើការបង់ប្រាក់ធ្វើឡើងតាមរយៈធនាគារទទួលយកសក្ខីប័ត្របង់ប្រាក់ពីធនាគារមកប្រគល់ឲ្យផ្នែកគណនេយ្យគយ ដើម្បីបញ្ជាក់ការបង់ពន្ធទៅក្នុងប្រព័ន្ធកុំព្យូទ័រ
  • ប្រសិនបើការបងប្រាក់ធ្វើឡើងតាមរយៈធនាគារទទួលយកសក្ខីប័ត្របង់ប្រាក់ពីធនាគារមកប្រគល់ឲ្យផ្នែកគណនេយ្យគយដើម្បីបញ្ជាក់ការបង់ប្រាក់ទៅក្នុងប្រព័ន្ធកុំព្យូទ័រ
  • ប្រសិនបើការបង់ប្រាក់ដោយផ្ទាល់ដល់គយយកសាច់ប្រាក់ឬមូលប្បទានប័ត្រមកប្រគល់ឲ្យផ្នែកគណនេយ្យគយដើម្បីបញ្ជាក់ការបង់ប្រាក់ទៅក្នុងប្រព័ន្ធកុំព្យូទ័រ
  • ក្រោយពីការបង់ប្រាក់ពន្ធនិងអាករឬក៏ចំពោះទំនិញដែលបានប្រកាសដោយប្រើប្រាស់គណនីបង់ប្រាក់ជាមុន ទទួលយកបង្កាន់ដៃពីរបេឡាគយ និងបន្ទាប់មកទទួលយកបង្កាន់ដៃ ពន្ធយានយន្ត (ប្រសិនបើមាន )និងប័ណ្ណបញ្ចេញទំនិញពីប្រធានគណនេយ្យ
  • យកប័ណ្ណដឹកជញ្ជូន ពីមន្រ្តីគយដែលប្រចាំការឃ្លាំង និងបន្តបញ្ចេញទំនិញពីឃ្លាំងឬទីលាននិងនៅច្រកទ្វារចេញ
  • ប្រសិនបើមានការសម្រេចនិងអនុញ្ញាតឲ្យធ្វើការបង្វិលសងវិញទាំងស្រុងឬភាគខ្លះនូវពន្ធនិងអាករដែលបានបង់រួចស្របតាមបទបញ្ញត្តិច្បាប់ជាធរមាន យក​ឯកសារចាំបាច់នានា រួមមានសេចក្តីសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ច ប្រតិវេទន៍គយ បង្កាន់ដៃពន្ធ អញ្ញត្តិប័ណ្ណ ។ មកប្រគល់ឲ្យផ្នែកគណនេយ្យនិងបេឡាគយ ដើម្បីបញ្ជាក់ការបង្វិលសងវិញនូវពន្ធនិងអាករ ដែលបានបង់ទៅក្នុងប្រព័ន្ធកំព្យូទ័រ  ។ 

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login