ករណីដែលធ្វើអោយមានការលើកលែងពន្ធមាន៖
- ទំនិញសម្រាប់ប្រើប្រាស់ក្នុងគោលបំណងសិក្សាស្រាវជ្រាវ របស់ស្ថាប័នសិក្សា ឬស្ថាប័នផ្សេងៗទៀត
- ទំនិញដែលនាំចូលបណ្តោះអាសន្នហើយនាំចេញទៅវិញឬទំនិញនាំចេញជាបណ្តោះអាសន្នហើយនាំចូលមកវិញ
- ទំនិញដែលជាជំនួយមនុស្សធម៌ របស់បរទេសឬអង្គការអន្តរជាតិសម្រាប់ប្រទេសកម្ពុជា
- ទំនិញនាំចូលដើម្បីកែច្នៃឲ្យបរទេស ហើយនាំចេញទៅវីញ
- ទំនិញនាំចេញដើម្បីសងបំណុលឲ្យបរទេសរបស់រដ្ឋាភិបាល
- រាល់ករណីពិសេស អនុវត្តដោយឡែកចំពោះទំនិញ នាំចេញ នាំចូល របស់សហគ្រាសវិនិយោគកបរទេសដែលស្ថិតនៅក្រោមការលើកលែងពន្ធ របស់ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- កសិផលកែច្នៃ និងមិនទាន់កែច្នៃមួយចំនួន ។