ក្នុងក្របខណ្ឌនៃច្បាប់ការទូត គេអាចបែងចែកសមាជិកការទូតទាំងនេះទៅតាមលំដាប់ថ្នាក់ជា៤ក្រុមគឺ ៖
- ប្រមុខបេសកកម្មការទូត មានឯកអគ្គរដ្ឋទូតឬឯកអគ្គរាជទូត ។
- សមាជិកនៃក្រុមបុគ្គលិកមន្ត្រីការទូត ដូចជាទីប្រឹក្សា លេខាធិការឬអនុព័ន្ធ ។
- សមាជិកនៃក្រុមបុគ្គលរដ្ឋបាលនិងបច្ចេកទេស ដូចជាអ្នករត់សំបុត្រ មានបុគ្គលិក គណនេយ្យ ។
- សមាជិកនៃក្រុមបុគ្គលិកមន្រ្តីបម្រើ ដូចជាអ្នកយាម អ្នកបម្រើ ភេសជ្ជៈ ។