គោលនយោបាយដីធ្លីរួមមាន រដ្ឋបាលដីធ្លី ការរៀបចំដែនដីនិងការបែងចែកដីធ្លី៖
- រដ្ឋបាលដីធ្លី៖ គឹជាប្រព័ន្ធមួយដែលអនុវត្តន៍ដោយរដ្ឋដើម្បីគ្រប់គ្រងសិទ្ធិទាំងឡាយលើដីធ្លីដែលមានជាអាទិ៍ដំណើរការកត់ត្រា និងចុះបញ្ជីសិទ្ធិស្របច្បាប់លើទ្រព្យកត់ត្រាចុះបញ្ជីផ្សព្វផ្សាយការផ្ទេរសិទ្ធិទាំងឡាយលើទ្រព្យគ្រប់គ្រងសារពើពន្ធពាក់ព័ន្ធនឹងសិទ្ធិលើទ្រព្យនិងគ្រប់គ្រងទ្រព្យរដ្ឋ
- ការរៀបចំដែនដី៖ គឹជាប្រព័ន្ធមួយដែលអនុវត្តដោយរដ្ឋដើម្បីគ្រប់គ្រងការប្រើប្រាស់ធនធានដី បញ្ហាសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន ដែលទាក់ទងទៅនឹងការបែងចែកដីធ្លី
- ការបែងចែកដីធ្លី៖ គឹមានចំណងដ៏រឹងមាំរវាងភាពគ្មានដី និងភាពក្រីក្រ ដូចនេះការបែងចែកដីធ្លីនិងនាំទៅរកការកាត់បន្ថយភាពក្រីក្រដោយផ្ទាល់ អាចឲ្យគេប្រើប្រាស់ដីនិងកម្លាំងពលកម្មដែលនៅទំនេរប្រកបដោយប្រសិទ្ធិភាព ( កំណើនសេដ្ឋកិច្ច ) រួមចំណែកក្នុងការកាត់បន្ថយវិវាទដីធ្លី កាត់បន្ថយបន្ទុកផ្នែករដ្ឋបាល និងតុលាការនិងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសង្គមនៅថ្នាក់មូលដ្ឋាន។