និយ័តករសន្តិសុខសង្គមដែលមានតួនាទីនិងភារកិច្ចដូចជា ៖
- កំណត់បទប្បញ្ញត្តិប្រុងប្រយ័ត្ន ស្តង់ដារប្រតិបត្តិការ វិធានចាំបាច់នានា ដែលគោលការណ៍ណែនាំស្តីពីវិនិយោគមូលនិធិសន្តិសុខសង្គម ។
- តាមដានស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័នប្រតិបត្តិករសន្តិសុខសង្គម ។
- បង្កើតយន្តការការពារសមាជិកនិងផ្សះផ្សាវិវាទនៅពេលមានទំនាស់ ។
- ត្រួតពិនិត្យអនុលោមភាព ដើម្បីធានាថាប្រតិបត្តិការនៅក្នុងការផ្តល់សេវាសន្តិសុខសង្គមប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យភាព និងចីរភាពហិរញ្ញវត្ថុ ។