Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Chap Narith
2020-02-25 10:47

ជាធម៌ដែលបុគ្គលគ្រប់រូបត្រូវយល់ដឹង និងអនុវត្តជាប់ជានិច្ចដើម្បីចៀសវាងការប្រមាថ មាក់ងាយពីអ្នកដទៃដែលនាំឱ្យ អាប់ឱនសិរីសួស្តី។ ការយល់ដឹង និងការអនុវត្តបានល្អនូវធម៌ទាំងពីរនេះនឹងដឹកនាំឱ្យបុគ្គលនោះឱ្យក្លាយជាមនុស្សមានភាពថ្លៃថ្នូរក្នុងសង្គមប្រកបដោយសិរីសួស្តី និងសុភមង្គល។ កតញ្ញុតាធម៌ ជាការដឹងគុណ ការទទួលស្គាល់គុណបំណាច់ដ៏ធំធេងរបស់បុព្វការីជនមានមាតាបិតា ឬអ្នកដទៃដែលបានធ្វើចំពោះយើង។ កតវេទីតា ជាការតបស្នងចំពោះលោកអ្នកដ៏មានគុណ។ ពាក្យកតញ្ញុតា និងកតវេទីតាមានអត្ថន័យផ្សេងគ្នា តែគេច្រើនប្រើពាក្យនេះបញ្ចូលគ្នា គឺតកញ្ញុកតវេទិតាដែលមានន័យថា ជាការដឹងគុណផង និងជាការតបគុណផង។ បុត្រធីតាគ្រប់រូបត្រូវអប់រំខ្លួនឱ្យក្លាយជាមនុស្សដឹងគុណមាតាបិតាខិតខំតបស្នងសងគុណលោកទាំងពីរវិញ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login