យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមានតែអង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះ ដែលមានសិទ្ធិកសាងសំណុំរឿងនៃបទល្មើសបញ្ជូនទៅតុលាការ ។ បុគ្គលទាំងឡាយណាដែលដឹងពីរឿងហេតុនៃបទល្មើសពុករលួយអាចប្ដឹងតាមរយៈ ៖
- ប្រអប់សំបុត្រសដែលមាននៅមុខអង្គភាពប្រឆាំងអំពើពុករលួយ (អតីតអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ) និងមុខអតីតសណ្ឋាគារខេមរា (ខាងត្បូងផ្សារថ្មី)
- ប្តឹងផ្ទាល់នៅការិយាល័យទទួលពាក្យបណ្តឹងនៃអង្គភាពប្រឆាំងអំពើពុករលួយ
- ប្រអប់សំបុត្រប្រៃសណីយ៍ PO Box 626 ដោយមិនគិតលុយនៅគ្រប់បញ្ហារប្រៃសណីយ៍រាជធានីខេត្ត
- Hot Line និងលេខទូរស័ព្ទដែលនឹងផ្តល់ជូននៅពេលក្រោយដោយអង្គភាពប្រឆាំងអំពើពុករលួយ ។