ចរន្តសកលភាវូបនីយកម្មអាចមានផលប៉ះពាល់ដល់តួនាទីរដ្ឋដូចជា៖
- ចរន្តសកលភាវូបនីយកម្មលើដំណើរសមាហរណកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុជាក្រឹត្យក្រមសកលលោកធ្វើឲ្យតួនាទី និងអធិបតេយ្យភាពរបស់រដ្ឋធ្លាក់ចុះ ពីព្រោះសហគ្រាសពហុជាតិ ឬសហគ្រាសអន្តរជាតិធ្វើសកម្មភាពភាគច្រើនអាស្រ័យទៅលើដំណើរការវិវត្តន៍នៃទីផ្សារសកលលោក ហើយគេធ្វើយ៉ាងណាឲ្យមានឯករាជ្យភាពពីនយោបាយរបស់រដ្ឋ
- ចរន្តសកលភាវូបនីយកម្មនៅលើវិស័យនយោបាយវិញរឹតតែធ្វើឲ្យមានភាពស្មុគស្មាញថែមទៀត ទៅនិងអធិបតេយ្យភាពរដ្ឋ ។ ជាការពិតណាស់ ចរន្តសកលភាវូបនីយកម្មពាក់ព័ន្ធទៅនិងបញ្ហាសកលលោកដូច្នេះអាចពាក់ព័ន្ធទៅនិងកម្មវិធីនយោបាយការបរទេសរបស់រដ្ឋអធិបតេយ្យមួយ
- ជាលទ្ធផលអនុវត្តជាក់ស្តែងប្រទេសអន់ខ្សោយ កាន់តែបាត់បង់អធិបតេយ្យភាពរបស់ខ្លួននៅក្នុងការចូលមកនៃចរន្តសកលភាវូបនីយកម្មនេះ ដោយសារតែលទ្ធភាពនៃនយោបាយការបរទេសប្រទេសទាំងនោះ ត្រូវរួញតូចក្រោមសម្ពាធឥទ្ធិពលនយោបាយការបរទេសរបស់ប្រទេសមហាអំណាច
- ជាពិសេសវិស័យព័ត៌មានវិទ្យា ទូរគមនាគមន៍ និងប្រព័ន្ធផ្កាយរណបរឹតតែធ្វើឲ្យតួនាទីរដ្ឋទន់ខ្សោយនិងបាត់បង់ប្រសិទ្ធិភាពក្នុងការគ្រប់គ្រងប្រព័ន្ធព័ត៌មានទៀតផង ។