នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលទទួលបន្ទុកមានដូចជា ៖
- គ្រប់គ្រងប្រព័ន្ធប្រកាសទ្រព្យសម្បត្តិ និងបំណុល
- ការពារ និងថែរក្សាឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលឲ្យបានត្រឹមត្រូវ
- រក្សាការសម្ងាត់ចំពោះឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល
- រៀបចំ និងតាក់តែងលិខិតឯកសារគំរូពាក់ព័ន្ធនិងការប្រកាសទ្រព្យសម្បត្តិ និងបំណុល
- កសាងផែនការសកម្មភាពស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល
- ទទួល និងចុះបញ្ជីការលើឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល
- រៀបចំឲ្យមានប្រព័ន្ធទិន្នន័យ និងបច្ចេកវិទ្យាព័ត៌មានតាមឆ្នាំនីមួយៗ
- ចូលរួមការបើកស្រោមសំបុត្រ និងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមការកំណត់របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
- ធ្វើរបាយការណ៍ជាប្រចាំពីសកម្មភាពការងាររបស់នាយកដ្ឋានជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។