នាយកដ្ឋានសន្តិសុខទទួលបន្ទុកមានដូចជា ៖
- គ្រប់គ្រងកម្លាំងសន្តិសុខរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- ចូលរួមក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសពុករលួយ
- ការពារ ថែរក្សាសណ្តាប់ធ្នាប់របស់ស្ថាប័នប្រឆាំងអំពើពុករលួយ និងបណ្តាញតាម រាជធានី ខេត្ត
- អនុរក្សទីកន្លែងឃាត់ខ្លួន និងទីកន្លែងឃុំខ្លួនបណ្តោះអាសន្នរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- ការពារសុវត្ថិភាពដល់សាក្សី ម្ចាស់បណ្តឹង និងបុគ្គលដែលផ្តល់ព័ត៌មានពាក់ព័ន្ធអំពើពុករលួយ
- ស្នើសុំអន្តរាគមន៍ និងសហការពីសមត្ថកិច្ចសម្លាំងប្រដាប់អាវុធតាមការចាំបាច់ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ជាពិសេសក្នុងភារកិច្ចការពារសាក្សី និងម្ចាស់បណ្តឹង
- គ្រប់គ្រង និងថែទាំសម្ភារៈអាវុធរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- ធ្វើរបាយការណ៍ជាប្រចាំ ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។