នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ទទួលបន្ទុកមានដូចជា ៖
- រៀបចំកសាងផែនការយុទ្ធសាស្ត្រ និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យនិងដាក់ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- រៀបចំកសាងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយសហការជាមួយនឹងនាយកដ្ឋានផ្សេងៗ
- ដឹកនាំ និងសហការកសាងផែនការសកម្មភាពប្រឆាំងអំពើពុករលួយនៅតាមក្រសួង ស្ថាប័ន អង្គភាពនានា និងរាជធានី ខេត្ត
- ជំរុញការអនុវត្តកម្រងព័ត៌មានសេវាសាធារណៈដែលចងក្រងដោយក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងក្រសួង ស្ថាប័ន អង្គភាពនានា និងរាជធានី ខេត្ត
- អប់រំ ផ្សព្វផ្សាយច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ
- ដឹកនាំការងារឃោសនាអប់រំមហាជនអំពីផលវិបាកនៃអំពើពុករលួយ
- ចងក្រង និងរៀបចំបោះពុម្ពរាល់លិខិតបទដ្ឋានជាធរមានដែលទាក់ទងនឹងអំពើពុករលួយ
- រៀបចំបង្កើត និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងគេហទំព័ររបស់ស្ថាប័នប្រឆាំងអំពើពុករលួយ
- ដឹកនាំ សហការកែលម្អ និងផ្សព្វផ្សាយក្រមសីលធម៌របស់ស្ថាប័ន និងមូលដ្ឋាននីមួយៗ និងត្រួតពិនិត្យការអនុវត្តក្រមសីលធម៌ទាំងនេះឲ្យមានប្រសិទ្ធភាព
- ជំរុញ និងលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានសាធារណៈទាំងអស់ ឲ្យចូលរួមផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយ
- រៀបចំចាត់ចែងសកម្មភាព ថតស្ប៉ត និងផ្ទាំងទស្សនីយភាពផ្សេងទៀត ប្រកាសព័ត៌មានដែលទាក់ទងនឹងជោគជ័យនៃប្រតិបត្តិការ
- សហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡាក្នុងការបញ្ចូលកម្មវិធីអប់រំ ដើម្បីឲ្យយល់ដឹងពីការប្រឆាំងអំពើពុករលួយ
- ពិនិត្យវាយតម្លៃ និងធ្វើចំណាត់ថ្នាក់លើកទឹកចិត្ត និងផ្តល់រង្វាន់ការងារទប់ស្កាត់អំពើពុករលួយដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលដែនដីគ្រប់កម្រិត និងសាធារណជន
- រៀបចំ និងគ្រប់គ្រងកិច្ចការបណ្ណាល័យ ឯកសាបណ្ណសារ សម្រាប់ការសិក្សាស្រាវជ្រាវ
- រៀបចំតាំងពិព័រណ៍រូបភាព ឯកសារ និងឧបករណ៍សម្ភារៈ ដែលអង្គភាពប្រើប្រាស់ក្នុងការប្រឆាំងអំពើពុករលួយ ជូនសាធារណជន
- រៀបចំ និងគ្រប់គ្រងសារមនី្ទរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបង្ហាញសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ
- សិក្សា និងកំណត់វិស័យជាអាទិភាព ដើម្បីលើកវិធានការបង្ការ ទប់ស្កាត់ឱកាសនៃការប្រព្រឹត្តបទល្មើសពុករលួយនៅតាមក្រសួង ស្ថាប័ន ផ្នែកឯកជន និងរដ្ឋបាលដែនដីគ្រប់ថ្នាក់
- ធ្វើការព្រមានចំពោះមុខសញ្ញា ដែលក្នុងដំណាក់កាលដំបូងមានការខកខានមិនបានអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន
- សិក្សា ស្រាវជ្រាវឯកសារជាភាសាជាតិ និងភាសាបរទេសពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ
- សម្របសម្រួលបកប្រែឯកសារពីភាសាបរទេសមកជាភាសាជាតិនិងពីភាសាជាតិទៅភាសាបរទេសតាមការចាំបាច់
- ធ្វើរបាយការណ៍ជាប្រចាំ ស្ដីពីសកម្មភាពការងាររបស់នាយកដ្ឋានជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។