នាយកដ្ឋានស៊ើបអង្កេត និងចារកម្មទទួលបន្ទុកមានដូចជា ៖
- តាមដានស៊ើបអង្កេត ត្រួតពិនិត្យ និងស្រាវជ្រាវបទល្មើសពុករលួយដោយសម្ងាត់ និងដោយចំហ
- ស្រាវជ្រាវ ប្រមូលព័ត៌មាន និងភស្តុតាងពាក់ព័ន្ធនឹងអំពើពុករលួយគ្រប់រូបភាព
- កំណត់អត្តសញ្ញាណ និងចាប់ជនល្មើសព្រមទាំងប្រមូលភស្តុតាង
- ការពារ និងថែរក្សាភស្តុតាងដើម្បីបញ្ជូនទៅតុលាការ
- សម្ភាស ស្តាប់ចម្លើយជនសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ
- សម្ភាសសាក្សី អ្នកប្តឹងពីបទល្មើសពុករលួយ
- ធ្វើកំណត់ហេតុសម្ភាស ស្តាប់ចម្លើយ ដើម្បីបញ្ជូនទៅតុលាការ
- សហការជាមួយនាយកដ្ឋានសន្តិសុខ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនសាក្សីម្ចាស់បណ្តឹង និងបុគ្គលដែលផ្តល់ព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ទទួលខុសត្រូវក្នុងការឆ្លើយបំភ្លឺចំពោះមុខតុលាការគ្រប់ជាន់ថ្នាក់
- ទទួលបន្ទុកអនុវត្តដីកាផ្ទេរសិទ្ធិពីតុលាការ
- ពិនិត្យឯកសារនានាព្រមទាំងឯកសាររក្សាទុកក្នុងប្រព័ន្ធអេឡិចត្រូនិក
- ធ្វើកិច្ចសហការជាមួយនឹងនាយកដ្ឋានកិច្ចការគតិយុត្តពាក់ព័ន្ធនឹងបទល្មើសពុករលួយឆ្លងដែន
- ពិនិត្យ និងផ្តល់យោបល់លើកិច្ចការស៊ើបអង្កេតជូនអង្គភាពប្រឆាំងអំពើពុករលួយ
- កសាងកម្លាំងសម្ងាត់ជាបណ្តាញរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- រក្សាឯកសារស៊ើបអង្កេតជាសម្ងាត់របស់នាយកដ្ឋាន ក្នុងករណីចាំបាច់
- ធ្វើរបាយការណ៍ជាប្រចាំអំពីសកម្មភាពការងាររបស់ នាយកដ្ឋានជូនប្រធានអង្គប្រឆាំងអំពើពុករលួយ
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។