2020-02-29 09:47
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បានជាគេថាព្រះពុទ្ធសាសនាជាមូលដ្ឋាន ឬជាទីកើតនៃវឌ្ឍនធម៌សម្រាប់មនុស្សលោក ព្រោះព្រះពុទ្ធសាសនាប្រដៅមនុស្សឲ្យមានការព្យាយម និងលើកតម្កើងឋានៈរបស់ខ្លួន ឲ្យខ្ពង់ខ្ពស់ វិសេសឡើងតាមរយៈការសិក្សាអប់រំ និងដោយការប្រកបអាជីវកម្មដោយសុចរិត និងការមិនបណ្តោយជីវិតឲ្យរស់នៅតាមព្រេងវាសនា។ ព្រះពុទ្ធសាសនាបានចាប់អារម្មណ៍ ទៅលើការរីកចម្រើន ការលូតលាស់នៃពពួកសត្តនិករ ពន្យល់ពីវិធី ឬផ្លូវដែលនាំឲ្យមាន វឌ្ឍនធម៌ ឲ្យមនុស្សប្រែសភាពពីអានារ្យជន មកកាន់សភាពជាអារ្យជន ក៏ដូចជាចង់ឲ្យពិភពលោក ឈានទៅរកភាពរីកចម្រើន និងសុខសន្តិភាពជានិច្ចនិរន្តរ៍ផងដែរ។