វិស័យដែលរដ្ឋតម្រូវឲ្យលើកលែងអាករមានដូចជា ៖
ក- វិស័យកាត់ដេរបម្រើឲ្យការនាំចេញ
- អាករលើតម្លៃបន្ថែម លើធាតុចូលផលិតកម្មនាំចូលត្រូវបានដាក់ជាបន្ទុករបស់រដ្ឋ (លិខិតលេខ១១០ សជណ.ផស របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៩ ស្តីពីករណីអនុវត្ត អាករលើតម្លៃបន្ថែម VAT លើធាតុចូលដែលនាំចូលដោយរោងចក្រផលិតសំលៀកបំពាក់សម្រាប់នាំចេញ)
- អាករពិសេសលើទំនិញដែលនាំចូលជាធាតុចូលផលិតកម្មសម្រាប់ឧស្សាហកម្ម ផលិតសំលៀកបំពាក់ត្រូវបានដាក់ជាបន្ទុករបស់រដ្ឋ (លិខិតលេខ ៣៩៣ អគរ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥) ។
ខ- ឧស្សាហកម្មបម្រើឲ្យការនាំចេញ
- អាករពិសេសលើទំនិញដែលនាំចូលជាធាតុចូលផលិតកម្ម សម្រាប់ឧស្សាហកម្មគាំទ្រដល់ឧស្សាហកម្មបម្រើឲ្យការនាំចេញត្រូវបានដាក់ជាបន្ទុករបស់រដ្ឋ (លិខិតលេខ ៧៥៨ អគរ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ របស់អគរ)។