Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-02-29 14:33

សាខាគយ និងរដ្ឋាករនាំចេញមានមុខងារ និងភារកិច្ចធ្វើជាសេនាធិការឲ្យ អគរ លើការងារបំពេញបែបបទគយលើទំនិញនាំចេញស្ថិតក្រោមរូបភាពវិនិយោគ និងការងារផ្សេងទៀត ដូចមានចែងក្នុងប្រការ៤នៃប្រកាសលេខ ៣៨៩ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ។ ការត្រួតពិនិត្យរូបវ័ន្តទំនិញនាំចេញនៅសាខាគយនិងរដ្ឋាករនាំចេញ ត្រូវធ្វើឡើងតែម្តងរួមគ្នារវាងមន្រ្តីគយនិងរដ្ឋាករ និងមន្ត្រីកាំកុងត្រួលលើទម្រង់ឯកសារត្រួតពិនិត្យតែមួយរួមគ្នា គឺកំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ (សេចក្តីណែនាំលេខ០១៦ សហវ.សជណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៤ សេចក្តីជូនដំណឹងស្តីពីការកែសម្រួលនីតិវិធីនាំចេញលើមុខទំនិញវាយនភ័ណ្ឌ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម និងសេចក្តីណែនាំលេខ ៤៦៨៣ សហវ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការបង្កើតរិយាល័យសហព័ទ្ធរវាងអង្គភាពគយនិងរដ្ឋាករនិងកាំកុងត្រួលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ។ ទំនិញនាំចេញដែលជាកម្មវត្ថុនៃការធ្វើបែបបទគយនាំចេញនៅសាខាគយនិងរដ្ឋាករនាំចេញ គឺជាទំនិញនាំចេញស្ថិតក្រោមរូបភាពវិនិយោគនៅតាមបណ្តាសន្និធិគយបណ្តោះអាសន្ន និង/ឬ អាជីវកម្មដ្ឋាននានា របស់វិនិយោគិន និងទំនិញនាំចេញផ្សេងទៀត តាមការកំណត់របស់ អគរ ។ ក្រោយពេលត្រួតពិនិត្យរូបវ័ន្តទំនិញផ្ទុកក្នុងកុងតឺន័ររួចរាល់ មន្ត្រីគយនៃសាខាគយនិងរដ្ឋាករនាំចេញ និងមន្ត្រីកាំកុងត្រូលធ្វើការកិបសៀលគយ និងសៀលកាំកុងត្រូលរៀងៗខ្លួន ។ សៀលគយនាំចេញកិប នៅផ្នែកខាងស្តាំនៃទ្វារកុងតឺន័រ នឹងត្រូវកាត់ច្រកចេញ ក្រោយពេលពិនិត្យផ្ទៀងផ្ទាត់លេខសៀល ជាក់ស្តែង និងឯកសារគយនាំចេញ (សេចក្តីណែនាំលេខ ៨២២ គ.រ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login