អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវអនុវត្តវិធានការដូចខាងក្រោម៖
- អ្នកបើកបរយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៤៥សង់ទីម៉ែត្រគូបឡើងទៅត្រូវមានបណ្ណបើកបរតាមប្រភេទយានយន្ត។
- នៅពេលបើកបរយានជំនិះអ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច។
- អ្នកបើកបរ និងអ្នកដំណើរដែលជិះនៅលើកៅអីខាងមុខនៃរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដាច់ខាត។
- ហាមផ្ទុកអ្នកដំណើរទំនិញឬវត្ថុផ្សេងៗដែលនាំឲ្យបាំងភ្នែកអ្នកបើកបរ។
- ហាមក្មេងអាយុក្រោម១០ឆ្នាំ អង្គុយនៅក្រៅអីខាងមខនៃរថយន្តដោយគ្មានមនុស្សចាស់អង្គុយជាមួយឬគ្មានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។
- ហាមពិសាជាតិស្រវឹងដែលមានអត្រាជាតិអាល់កុលចាប់ពី០,២៥មីលីក្រាមក្នុង១លីត្រខ្យល់ឬចាប់ពី០,៥ក្រាមក្នុង១លីត្រឈាមឡើងទៅ។
- ហាមប្រើប្រាស់ទូរស័ព្ទនៅពេលដែលកំពុងបើកបរយានយន្ត។ទូរស័ព្ទអាចប្រើប្រាស់បានបើមានឧបករណ៍ភ្ជាប់ទំនាក់ទំនងឬត្រូវឈប់យានយន្តដើម្បីប្រើទូរស័ព្ទ។ឯកសារយោងKnowledge For Success