បណ្តាសមាសធាតុផ្សំរបស់ពន្ធមាន៖
- បុគ្គលជាប់ពន្ធ គឺជាបុគ្គលដែលមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ
- ជាទូទៅបុគ្គលជាប់ពន្ធសំដៅដល់រូបវន្តបុគ្គលឬនិតិបុគ្គលទាំងឡាយណាដែលបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មរបស់រដ្ឋាភិបាលនិងរាល់សកម្មភាពផ្សេងៗដែលទទួលស្គាល់ជាសាធារណៈទៅតាមការកំណត់របស់អង្គភាពពន្ធ។
- បុគ្គលជាប់ពន្ធត្រូវមានកាតព្វកិច្ចប្រមូលពន្ធជំនួសរដ្ឋពីបុគ្គលទទួលរង់ពន្ធនិងបុគ្គលជាប់ពន្ធនេះក៏ត្រូវទទួលរង់ពន្ធដោយផ្ទាល់ខ្លួនឯងផងដែរ។
- បុគ្គលទទួលរង់ពន្ធជាបុគ្គលដែលមានចំណូលហើយទទួលការជះឥទ្ធិពលដោយប្រយោលពីពន្ធ។បុគ្គលនេះត្រូវបានរដ្ឋប្រមូលយកចំណូលតាមរយៈពន្ធដោយប្រយោលឬដោយផ្ទាល់ក្តី។
- មូលដ្ឋានគិតពន្ធគឹជារាល់ខ្ទង់ចំណូលដែលចំណុះឲ្យសកម្មភាពអាជីវកម្មនិងសកម្មភាពផ្សេងៗទៀតដែលត្រូវបានគេចាត់ទុកជាបង្អែកមួយដើម្បីគណនាពន្ធអាករផ្សេងៗ។
- មូលដ្ឋានគិតពន្ធនេះវាអាស្រ័យទៅតាមប្រភេទគិតពន្ធនីមួយៗដែលច្បាប់កំណត់ហើយយើងនិងបង្ហាញលំអិតទៅតាមប្រភេទនីមួយៗនៅក្នុងមេរៀនបន្ទាប់។
- អត្រាពន្ធគឺជាការកម្រិតពន្ធដែលកំណត់ទៅលើមូលដ្ឋានគិតពន្ធដើម្បីជាបង្អែកប្រាក់ពន្ធ។អត្រាពន្ធមានបីប្រភេទគឺអត្រាពន្ធគិតតាមសមាមាត្រជាភាគរយអត្រាកំណើនតាមថ្នាក់និងអត្រាថេរ។
- ឯកតាគិតពន្ធគឺជាឯកតានៃខ្នាតរូបបិយប័ណ្ណដែលត្រូវបានប្រើប្រាស់ធ្វើជាមធ្យោបាយទូទាត់ពន្ធ។ដោយយោងទៅតាមក្រសួងហិរញ្ញវត្ថុស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចឯកតាគិតពន្ធគឺគេគិតជាប្រាក់រៀល។
- តម្លៃគិតពន្ធគឺជាតម្លៃដែលគិតលើវិក័យបត្រដែលយកធ្វើជាមូលដ្ឋានគិតពន្ធដែលត្រូវបានកំណត់ដោយអង្គភាពគិតពន្ធទៅតាមប្រភេទពន្ធនីមួយៗ។ឧទាហរណ៍ចំពោះពន្ធគយគឺគេយកតំលៃ ClF (Cost Insurance and Freight) និងតម្លៃ FOB (Free on Board)ធ្វើជាមូលដ្ឋានគិតពន្ធ។
- ការលើកលែងពន្ធគឺជាការអនុគ្រោះមួយរបស់រដ្ឋាភិបាលចំពោះបុគ្គលជាប់ពន្ធទៅតាមគោលនយោបាយអនុគ្រោះផ្សេងៗរបស់រដ្ឋាភិបាល។ការលើកលែងពន្ធអាចជាករណីលើកលែងទាំងស្រុងឬលើកលែងមួយផ្នែក។
- បែបបទបង់ពន្ធគឺជាលិខិតប្រកាសពន្ធជូនទៅអង្គភាពពន្ធតាមការកំណត់នៃប្រភេទពន្ធនីមួយៗនិងជាវិធីសាស្រ្តប្រមូលប្រាក់ពន្ធដែលផ្សារភ្ជាប់ជាមួយក្របខណ្ឌនៃសិទ្ធិអំណាចការទទួលខុសត្រូវនៃស្ថាប័នទាំងឡាយដែលមានការពាក់ពន្ធ។ឯកសារយោងKnowledge For Success