កម្ពុជាមានវិស័យដែលជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើនមានដូចជា៖
- វិស័យកសិកម្ម៖ប្រទេសកម្ពុជាជាប្រទេសកសិកម្មមានប្រជាជនប្រហែល៨៥%ជាកសិករដែលមានផ្ទៃដីដាំដុះដំណាំជាប្រភេទដីប្រកបដោយជីវជាតិសម្បូរប្រភពទឹកសម្រាប់ស្រោចស្រពនិងអាកាសធាតុក្តៅហើយសើមដែលអំណាចផលដល់ការបង្ករបង្កើនផលស្ទើគ្រប់ប្រភេទ។ម្យ៉ាងវិញទៀតកម្ពុជាក៏បានផ្តល់នូវបច្ចេកទេសក្នុងការដាំដុះថែទាំនិងមានការជួយជ្រៀមជ្រែងលើការរកទីផ្សារឲ្យកសិករផងដែរ។ដំណាំដែលមានភាពល្បីល្បាញនិងធ្វើការនាំចេញទៅបរទេសមានដូចជាស្រូវអង្ករ ម្រេច ដំណាំហូបផ្លែកៅស៊ូជាដើម។វិស័យមួយនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍសេដ្ឋកិច្ចជនបទ។
- វិស័យទេសចរណ៍៖ប្រទេសកម្ពុជាសម្បូរទៅដោយរមណីដ្ឋានបែបប្រវត្តិសាស្ត្របែបធម្មជាតិបែបកែច្នៃនិងទីកន្លែងសក្ការៈបូជាផ្សេងទៀតដែលមានពាសពេញផ្ទៃប្រទេស។កំណើនភ្ញៀវទេសចរណ៍មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំដោយសារមានការយកចិត្តដាក់ពីរដ្ឋាភិបាលការចូលរួមរបស់ប្រជាជនអង្គការនានានិងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ដោយសារកត្តាខាងលើនេះហើយឲ្យប្រទេសកម្ពុជាយើងទទួលបានផលប្រយោជន៍ជាច្រើនដូចជាទទួលបានចំណូលពីការលក់នូវផលិតផលផ្សេងៗការបង់ពន្ធការផ្សព្វផ្សាយពីទំនៀមទម្លាក់ខ្មែរការកោតសរសើរទំនាក់ទំនងជាលក្ខណៈអន្តរជាតិការទទួលស្គាល់នៅលើឆាតអន្តរជាតិ។
- វិស័យកាត់ដេរនិងវាយនភ័ណ្ឌ៖ចាប់តាំងពីពេលដែលប្រទេសកម្ពុជាយើងងាកមកអនុវត្តសេដ្ឋកិច្ចតាមបែបទីផ្សារសេរីរួចមកមានវិនិយោគទន់បរទេសជាច្រើនបានសម្លឹងមកមើលឃើញពីសក្តានុពលនិងភាពអំណោយរបស់កម្ពុជា។វិស័យកាត់ដេរមានការរីកចម្រើនខ្លាំងឡើងនៅពេលកម្ពុជាគោរពតាមលក្ខខណ្ឌផ្សេងៗរបស់ប្រទេសបញ្ជាទិញមានដូចជាសហរដ្ឋអាមេរិកបណ្តាលប្រទេសក្នុងសហគមន៍អ៊ឺរ៉ុបជាដើម។
- វិស័យសំណង់៖មកដល់ពេលនេះវាជាវិស័យដ៏សំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជាដែលគ្រប់សណ្តប់២៧%នៃវិស័យឧស្សាហកម្មនិង៣៣%នៃការវិនិយោគក្នុងវិស័យឧស្សាហកម្ម។ឯកសារយោងKnowledge For Success