Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- តើផលអវិជ្ជមានពីការយកពន្ធរបស់រដ្ឋ លើបុគ្គល អង្គការ និង ក្រុមហ៊ុនមានអ្វីខ្លះ ?

២៧- តើអ្វីទៅជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រ ?

២៨- តើរបបពន្ធមានប៉ុន្មាន ? អ្វីខ្លះ ?

២៩- តើការត្រួតពិនិត្យនឹងមិនត្រូវធ្វើលើបណ្តាកញ្ចប់ប្រៃសណីយ៍អ្វីខ្លះ ?

៣០- តើអគ្គនាយកដ្ឋានពន្ធដារមានភារកិច្ចអ្វីខ្លះ ?

ចម្លើយ

២៦- ផលអវិជ្ជមានពីការយកពន្ធរបស់រដ្ឋ លើបុគ្គល អង្គការ និង ក្រុមហ៊ុន មានដូចជា​ ៖

  • ការយកពន្ធ អាចជាឧបសគ្គក្នុងការទាក់ទាញ ឬរារាំងការវិនិយោគ ឬការធ្វើអាជីវកម្ម ផលិតកម្ម ឬសេវាកម្ម
  • ការយកពន្ធ អាចប៉ះពាល់ដល់តំលៃទំនិញ និងសេវា
  • ការយកពន្ធ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ។
  • ជាទូទៅ ទម្រង់បែបបទពន្ធមានភាពស្មុគ្រស្មាញ និងពិបាកយល់
  • ការយកពន្ធ អាចប៉ះពាល់ដល់ការវិនិយោគ និកម្មភាព និងសេដ្ឋកិច្ច
  • ការយកពន្ធ អាចរាំងស្ទះដល់ការអភិវឌ្ឍន៍ ។

២៧- គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រ សំដៅដល់ គ.ល.គ ដែលផលិតផលរបស់ខ្លួន ១០០ (មួយរយ) ភាគរយត្រូវផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ ជំនួសវត្ថុធាតុដើម ឬសម្ភារបន្ទាប់បន្សំដែលតែងតែនាំចូល ។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូល សម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម ។ ប៉ុន្តែក្នុងករណីដែលគម្រោងទាំងនេះមិនបានធ្វើការផ្គត់ផ្គង់ ១០០ (មួយរយ) ភាគរយនៃផលិតផលដែលផលិតបានទៅដល់ឧស្សាហកម្មនាំចេញ ឬនាំចេញដោយផ្ទាល់ទេនោះ គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងនោះ ត្រូវបង់ពន្ធនិងអាករឡើងវិញ លើធាតុចូលផលិតកម្មនាពេលនាំចូលនូវបរិមាណដែលមិនបានផ្គត់ផ្គង់ឲ្យឧស្សាហកម្មនាំចេញ ឬនាំចេញដោយផ្ទាល់ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស ។

២៨- របបពន្ធ មានតែមួយប្រភេទ គឺ របបស្វ័យប្រកាស ដែលចែកចេញជា បីចំណាត់ថ្នាក់ (តាមប្រកាសលេខ ១៨១៩

សហវ.ប្រក) ៖ ក. អ្នកជាប់ពន្ធតូច ខ. អ្នកជាប់ពន្ធមធ្យម គ. អ្នកជាប់ពន្ធធំ

ក. អ្នកជាប់ពន្ធតូច

  • មានផលរបបប្រចាំឆ្នាំចាប់ពី ២៥០លានរៀល ដល់ ៧០០លានរៀល ។
  • មានផលរបបរយៈពេលបីខែជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្ត ចាប់ពី៦០លានរៀល ឡើងទៅ ។
  • រំពឹងថាផលរបបក្នុងរយៈពេលបីខែជាប់គ្នាខាងមុខ ចាប់ពី៦០លានរៀល ឡើងទៅ ។
  • ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃក្នុងការផ្គត់ផ្គង់ទំនិញ ឬសេវារួមទាំងភាស៊ី ។

+ ចុះបញ្ជីរពន្ធដារត្រូវមាន ៖

  • លិខិតអនុញ្ញាតិ ដែលចេញដោយក្រសួង-ស្ថាប័ន មានសមត្ថកិច្ច (បើមាន)
  • រូបថត 4 x 6 ផ្ទៃពណ៌ស
  • ប័ណ្ណកម្មសិទ្ធិ ឬកិច្ចសន្យាជួល
  • លិខិតបញ្ជាក់ការបង់ពន្ធអចលនទ្រព្យ
  • អាជ្ញាប័ណ្ណ ដែលចេញដោយក្រសួង-ស្ថាប័ន មានសមត្ថកិច្ច (បើមាន)
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន

+ បង់ពន្ធប៉ាតង់ប្រចាំឆ្នាំ៤០០,០០០រៀល មានរយៈពេល៣ខែ ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣១ មីនានៃឆ្នាំជាប់ពន្ធ។ ករណី បើចាប់ផ្តើមអាជីវកម្មក្នុងខែកក្កដា ត្រូវបង់ពន្ធប៉ាតង់តែ ២០០,០០០រៀលប៉ុណ្ណោះ ។

+ ប្រកាសពន្ធប្រចាំខែជារៀងរាល់ខែចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២០ នៃខែបន្ទាប់

  • បង់ពន្ធលើប្រាក់ដោះពន្ធលើប្រាក់ចំណេញ ១%
  • អាករលើតម្លៃបន្ថែម ១០% ប៉ុន្តែច្បាប់អនុញ្ញាតិផ្តល់ឥណទាន ៨០% ។
  • ក្នុងករណីពន្ធប្រចាំខែមិនបង់តាមកាលកំណត់ ត្រូវបង់ប្រាក់ពន្ធបន្ថែម១០% ហើយបើឆ្លងចូលខែថ្មី ត្រូវបង់ការប្រាក់២% បន្ថែមទៀត (គិតលើប្រាក់ពន្ធត្រូវបង់ ដោយមិនគិតលើប្រាក់ពន្ធបន្ថែមទេ)
  • ធ្វើបច្ចុប្បន្នភាព ១០,០០០រៀល
  • សេវាចុះបញ្ជីរ ២០,០០០រៀល

ខ. អ្នកជាប់ពន្ធមធ្យម

  • មានផលរបបប្រចាំឆ្នាំចាប់ពី ៧០០លានរៀល ដល់២,០០០ លានរៀល ។
  • សហគ្រាសដែលបានចុះបញ្ជីរជានីតិបុគ្គល
  • ស្ថាប័នរដ្ឋថ្នាក់ក្រោមជាតិ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

+ ចុះបញ្ជីរពន្ធដារ ត្រូវមាន ៖

  • បន្ទាប់ពីបាន លិខិតអនុញ្ញាតិ ដែលចេញដោយក្រសួង-ស្ថាប័នមានសមត្ថកិច្ចរួចហើយ អ្នកជាប់ពន្ធត្រូវទៅសាលាជាតិពន្ធដារជាន់ទី៦ ដើម្បីចុះបញ្ជីរដូចតទៅ ៖

- បង់ពន្ធប្រថាប់ត្រាក្រុមហ៊ុន ចំនួន ១,០០០,០០០ រៀល

- កម្រៃសេវាចុះបញ្ជីរ ៤០០,០០០ រៀល

- ពន្ធប៉ាតង់ ១,២០០,០០០ រៀល

  • ករណី បើចាប់ផ្តើមអាជីវកម្មក្នុងខែកក្កដា ត្រូវបង់ពន្ធប៉ាតង់តែ៦០០,០០០ រៀល ប៉ុណ្ណោះ ។

គ. អ្នកជាប់ពន្ធធំ

  • មានផលរបបប្រចាំឆ្នាំលើសពី ២,០០០លានរៀល ។ សាខាក្រុមហ៊ុនបរទេស
  • សហគ្រាសដែលបានចុះបញ្ជីរជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
  • ស្ថាប័នរដ្ឋ បេសកកម្មកុងស៊ុលបរទេស និងទូត អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា​ ។

២៩- ការត្រួតពិនិត្យនឹងមិនត្រូវធ្វើលើបណ្តាកញ្ចប់ប្រៃសណីយ៍មានដូច​ជា ៖

  • កញ្ចប់បញ្ញើ ដោយបេសកកម្មកុងស៊ុល ឬការទូតបរទេស ឬគណៈប្រតិភូផ្លូវការនៃរដ្ឋាភិបាលបរទេស
  • ប្រៃសណីយ៍បត្រនិងលិខិតដែលមានតែសារផ្ទាល់ខ្លួនអក្សសាស្ត្រសម្រាប់មនុស្សពិការភ្នែក
  • ឯកសារបោះពុម្ពដែលមិនមែនជាកម្មវត្ថុនៃការជាប់ពន្ធ
  • កញ្ចប់ប្រៃសណីយ៍ដែលដឹកជញ្ជូនឆ្លងកាត់ជាអន្តរជាតិ ។

៣០- អគ្គនាយកដ្ឋានពន្ធដារមានភារកិច្ចដូចតទៅ ៖

  • រៀបចំគោលនយោបាយសារពើពន្ធ និងការប្រមូលពន្ធគ្រប់ប្រភេទបង់ចូល ថវិការជាតិ
  • រៀបចំសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋាននានាស្តីពីពន្ធដារ កំណត់បញ្ជី ឯកសារ ចាំបាច់នានា និង លិខិតយុត្តិការដែលអ្នកជាប់ពន្ធ ឬ ភ្នាក់ងារកាត់ទុកត្រូវកាន់កាប់រក្សាទុក និងផ្តល់ជូនរដ្ឋបាលសារពើពន្ធ
  • កំណត់មូលដ្ឋានជាប់ពន្ធលើអ្នកជាប់ពន្ធ ឬ ភ្នាក់ងារកាត់ទុក ដោយផ្អែកលើការអង្កេត ឬការផ្ដុំព័ត៌មាន
  • គណនា និង ប្រមូលប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និង ចំណូលផ្សេងៗ
  • កសាងកម្មវិធី និង អនុវត្តការងារសវនកម្មចំពោះអ្នកជាប់ពន្ធ
  • ទទួលបន្ទុកចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងផ្នែកពន្ធដារ
  • អនុវត្តទោសទណ្ឌចំពោះអ្នកជាប់ពន្ធ ឬ ភ្នាក់ងារកាត់ទុក ដែលល្មើសបទបញ្ញត្តិ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login