សំណួរ
៣១- តើមានមធ្យោបាយអ្វីខ្លះដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសរបស់អគ្គនាយកដ្ឋានពន្ធដារ ?
៣២- ហេតុអ្វីត្រូវយកពន្ធ ?
៣៣- តើកាតព្វកិច្ចរបស់អ្នកជាប់ពន្ធមានអ្វីខ្លះ ?
៣៤- តើសិទ្ធិរបស់អ្នកជាប់ពន្ធមានអ្វីខ្លះ ?
៣៥- តើពន្ធផ្តល់ប្រយោជន៍អ្វីខ្លះចំពោះខ្លួនឯង និងសង្គមជាតិ ?
ចម្លើយ
៣១- ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសរបស់អគ្គនាយកដ្ឋានពន្ធដារមានដូចជា ៖
- ពង្រឹងសមត្ថភាពមន្ត្រីពន្ធដារឲ្យមានចំណេះជំនាញទាក់ទងទៅនឹង ទស្សនទានពន្ធដារ គោលនយោបាយពន្ធ ទំនាក់ទំនងពន្ធ និង អថេរម៉ាក្រូសេដ្ឋកិច្ចនានា ព្រមទាំងគោលការណ៍ សន្ធិសញ្ញា និង បញ្ហាពន្ធនៅលើពិភពលោក ។
- អភិវឌ្ឍសមត្ថភាពស្ថាប័នក្នុងការវិភាគ និងប៉ាន់ប្រមាណចំណូល ព្យាករណ៍ និង បង្កើតគោលនយោបាយពន្ធ
- បង្កើតប្រភពព័ត៌មាន និង ផ្តល់ព័ត៌មានអំពីប្រព័ន្ធពន្ធ ។
៣២- ការយកពន្ធ គឺដើម្បី ៖
- ទ្រទ្រង់ ឬ បំពេញឲ្យការចំណាយ ដូចជា ប្រាក់ខែ ចំណាយសម្ភារៈ ការិយាល័យ ចំណាយបេសកកម្ម ...។
- ហើយឋារចនាសម្ព័ន្ធ ការអប់រំ ការថែទាំ សុខភាព និង ការអភិវឌ្ឍ ។
- ទ្រទ្រង់សេវាសាធារណៈ ដូចជា ការការពារជាតិ ធានារ៉ាប់រងសង្គម
- ឲ្យពលរដ្ឋបានបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ ទទួលខុសត្រូវចំពោះជាតិ
- ឲ្យរដ្ឋមានចំណូល និងថវិការគ្រប់គ្រាន់ សម្រាប់អភិវឌ្ឍប្រទេសជាតិ
- រារាំង ឬទប់ស្កាត់ វិស័យសេដ្ឋកិច្ចណាមួយដែលរដ្ឋចង់ទប់ស្កាត់
- ឲ្យទំនិញ និង សេវាទាំងឡាយប្រកួតប្រជែងដោយសេរី និងមានតម្លាភាព ។
៣៣- កាតព្វកិច្ចរបស់អ្នកជាប់ពន្ធមានដូចជា ៖
- ចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋបាលសារពើពន្ធ
- ដាក់លិខិតប្រកាសពន្ធ និង ផ្តល់ព័ត៌មានតាមតម្រូវការ
- បង់ពន្ធតាមកាលបរិច្ឆេទកំណត់
- កាន់កាប់ថែរក្សា និងត្រូវបង្ហាញបញ្ជី និងឯកសារដល់រដ្ឋបាលសារពើពន្ធ
- បង្ហាញខ្លួន តាមលិខិតជូនដំណឹង
- បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និង ការប្រាក់ផ្សេងៗ
- ត្រូវមានភាពស្មោះត្រង់ក្នុងការបង់ពន្ធ
- ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលសារពើពន្ធ ។
៣៤- សិទ្ធិរបស់អ្នកជាប់ពន្ធមានដូចជា ៖
- ទទួលបានការរក្សាទុកជាការសម្ងាត់នូវរាល់ព័ត៌មាន
- ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ
- ទទួលបានការពន្យល់រាល់សេចក្តីសម្រេចរដ្ឋបាលសារពើពន្ធ
- ប្តឹងតវ៉ាចំពោះរាល់សេចក្តីសម្រេច
- បង់ពន្ធមិនឲ្យលើស
- មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ
- ទទួលបានការអនុវត្តប្រកបដោយតម្លាភាព
- ទទួលបានការទទួលស្គាល់ភាពស្មោះត្រង់ក្នុងការអនុវត្តកាតព្វកិច្ច ។
៣៥- ពន្ធផ្តល់ប្រយោជន៍ចំពោះខ្លួនឯង និងសង្គមជាតិមានដូចជា ៖
- បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ មន្ត្រី កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តន៍ជន ។
- ពន្ធជាប្រភពចំណូលដ៏សំខាន់ដើម្បីទ្រទ្រង់ និងដំណើរការរដ្ឋទាំងមូល ៖ ពន្ធដែលប្រមូលបានគឺសម្រាប់ចំណាយទៅលើ គ្រឿងឧបករណ៍ គ្រឿងសង្ហារឹម សម្ភារៈការិយាល័យនៅតាមក្រសួង មន្ទីរ ស្ថាប័ន និងអង្គភាពចំណុះឲ្យរដ្ឋ ។
- ប្រាក់ពន្ធដែលប្រមូលបាន គឺសម្រាប់ចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធសង្គម ដូចជា ៖ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ។
- ចំណាយទៅលើវិស័យអប់រំ និងសុខាភិបាល ៖ ការសិក្សា អប់រំចំណេះដឹងទូទៅដោយមិនបង់ប្រាក់ តាមព្យាបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ។
- ប្រាក់ពន្ធក៏ត្រូវបានចំណាយទៅលើវិស័យសន្តិសុខសណ្តាប់ធ្នាប់សង្គម និងវិស័យការពារជាតិ ។
- ការបង់ពន្ធគឺជាការទទួលខុសត្រូវសង្គម និងបង្ហាញពីការយវិការស្របច្បាប់របស់រដ្ឋ ។
តភាគ