Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥៦- តើសហគ្រាសឯកបុគ្គលសំដៅដល់អ្វី ?

៥៧- តើភាគលាភសំដៅដល់អ្វី ?

៥៨- តើអ្នកចូលហ៊ុនគឺសំដៅដល់អ្វី ?

៥៩- តើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានន័យដូចម្តេច ?

៦០- តើរបបកំណត់ពន្ធមានអ្វីខ្លះ ?

ចម្លើយ

៥៦- សហគ្រាសឯកបុគ្គល សំដៅដល់សហគ្រាសអាជីវកម្មដែលជាកម្មសិទ្ធិ១០០ភាគរយរបស់រូបវន្តបុគ្គលណាម្នាក់ ។ ក្នុងនិយមន័យនេះ ប្តី​ ប្រពន្ធ និង កូនក្នុងបន្ទុក ត្រូវចាត់ទុកថាជារូបវ័ន្តបុគ្គលតែម្នាក់ ។

៥៧- ភាគលាភ សំដៅដល់ចំណែកជាសាច់ប្រាក់ ឬជាទ្រព្យដែលនីតិបុគ្គលបានចែកឲ្យអ្នកចូលហ៊ុន ទៅតាមកម្រិតនៃភាគកម្មរបស់ខ្លួននៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គល លើកលែងតែភាគលាភជាប័ណ្ណភាគហ៊ុន និងការបែងចែកនានាក្នុងពេលជំរះបញ្ជីរំលាយក្រុមហ៊ុនទាំងស្រុង ។ ចំណែកណាមួយដែលចាត់ទុកថាជាភាគលាភ ឬមិនមែនភាគលាភ ត្រូវផ្នែកតាមលក្ខខណ្ឌខាងលើនេះ ដោយពុំគិតថានីតិបុគ្គលមាន ឬគ្មានប្រាក់ចំណូល ឬប្រាក់ចំណេញចរន្ត ឬលទ្ធផលយោងសារជាថ្មីឡើយ ។

៥៨- អ្នកចូលហ៊ុន គឺសំដៅដល់បុគ្គលដែលមានចំណែកភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គល ។ សម្រាប់គោលដៅនៃពន្ធនេះ នីតិបុគ្គលណាមួយទោះបីមិនមែនជាក្រុមហ៊ុនដើមទុនក្តី ត្រូវចាត់ទុកដូចជាក្រុមហ៊ុនដើមទុន ហើយបុគ្គលដែលមានចំណែកភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គល ឬក៏បុគ្គលអាចបានទទួលប្រាក់ចំណូល ឬប្រាក់ចំណេញក្នុងឋានៈជាអ្នកបានចូលរួមក្នុងនីតិបុគ្គលនោះ ត្រូវចាត់ទុកថាជាអ្នកចូលហ៊ុនរបស់នីតិបុគ្គលដែរ ។

៥៩- គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានន័យថាគម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលស្គាល់ថាជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​។

៦០- របបកំណត់ពន្ធមានដូចជា ៖

  • ការកំណត់ពន្ធលើប្រាក់ចំណេញ ត្រូវអនុវត្តតាមរបបពិត របបបំព្រួញ និងរបបម៉ៅការ ។
  • វិធាន និងនីតិវិធី ដើម្បីចាត់បញ្ជូនអ្នកជាប់ពន្ធឲ្យស្ថិតក្នុងរបបកំណត់ពន្ធណាមួយនៃរបបទាំង៣ខាងលើនេះ ត្រូវកំណត់ដោយអនុក្រឹត្យ​ ដោយផ្អែកលើទ្រង់ទ្រាយអាជីវកម្ម ប្រភេទសកម្មភាពអាជីវកម្ម និងកម្រិតផលរបរ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login