Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤១- នៅព្រះរាជាណាចក្រកម្ពុជាតើអាករពិសេសត្រូវយកលើមុខទំនិញនិងសេវាអ្វីខ្លះ ? ដោយមូលហេតុអ្វីខ្លះ ?

៤២- ប្រសិនបើអ្នកជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីឲ្យចំណូលពន្ធដារកើនឡើង ?

៤៣- ដូចម្តេចដែលហៅថា គោលនយោបាយសារពើពន្ធ ?

៤៤- តើដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធរដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗអ្វីខ្លះ ?

៤៥- តើគោលនយោបាយសាររពើពន្ធប្រទេសនីមួយៗ គួរមានគោលដៅជាគោលកាណ៍ចំនួនប៉ុន្មាន ? ចូររៀបរាប់​។

ចម្លើយ

៤១- នៅព្រះរាជាណាចក្រកម្ពុជាតើអាករពិសេសត្រូវយកលើមុខទំនិញនិងសេវាដូចខាងក្រោម ៖

  • រថយន្ត
  • ម៉ូតូ
  • ប្រេងឥន្ធនៈគ្រប់ប្រភេទ ឬផលិតផលតេលសិលា
  • ស្រាបៀរ
  • ស្រា
  • បារី (ឬថ្នាំជក់)
  • គ្រឿងក្រអូប ឬគ្រឿងសម្អាង
  • ភេសជ្ជៈផ្សេងៗ
  • សេវាលំហែកម្សាន្ត
  • សេវាដឹកជញ្ជូនតាមផ្លូវអាកាស
  • សេវាទូរស័ព្ទ

មូលហេតុនៃការប្រមូលអាករពិសេស គឺដើម្បីបង្កើនចំណូលពន្ធលើការប្រើប្រាស់ទំនិញឬសេវាដែលមានលក្ខណៈ

  • ប្រណិតឬ
  • មិនចាំបាច់ក្នុងជីវភាពរស់នៅ ឬ
  • ទំនិញដែលមានផលប៉ះពាល់ដល់បរិដ្ឋានឬសុខភាព ។

៤២- ក្នុងនាមជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារខ្ញុំត្រូវ ៖

  • កសាងគោលនយោបាយនិងច្បាប់ពន្ធឲ្យបានល្អ
  • បណ្តុះបណ្តាលមន្ត្រីពន្ធដារឲ្យមានវិជ្ជាជីវៈនិងក្រមសីលធម៌ត្រឹមត្រូវ
  • អប់រំណែនាំអ្នកជាប់ពន្ធឲ្យយល់ច្បាស់អំពីកាតព្វកិច្ចនិងការបង់ពន្ធរបស់ខ្លួន
  • ផ្តល់សេវាឲ្យបានល្អដល់អ្នកជាប់ពន្ធ
  • ធ្វើសវនកម្មដើម្បីធានាភាពត្រឹមត្រូវនៃការប្រកាសបង់ពន្ធរបស់អ្នកជាប់ពន្ធ
  • ចាប់បង្ខំអ្នកជាប់ពន្ធដែលជំពាក់បំណុលពន្ធឲ្យទូទាត់បំណុលពន្ធឲ្យបានស្រេចបាច់ ។

៤៣- គោលនយោបាយសារពើពន្ធ សំដៅលើការយកពន្ធនិងវិធីរកចំណូលផ្សេងៗទៀតរបស់រដ្ឋ និងចំណាយដោយបែងចែកធនធានសេដ្ឋកិច្ច ក្នុងគោលបំណងជំរុញអោយមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៍ ។

៤៤- ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធរដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជា ៖

  • ប្រសិទ្ធភាពនៃការគ្រប់គ្រង់និងអៀងគរចំណូល
  • ការធ្វើវិចារណៈកម្មចំណាយគឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និងការវិនិយោគសាធារណៈអោយបានសមស្រប ។

៤៥- គោលនយោបាយសាររពើពន្ធប្រទេសនីមួយៗ គួរមានគោលដៅជាគោលកាណ៍ចំនួនបួន គឺ ៖

  • ការបែងចែកធនធាន
  • សេរភាពវូបនីយកម្ម
  • កំណើន
  • ការបែងចែកនៃប្រាក់ចំនូលនៃទ្រព្យសម្បត្តិឲ្យស្មើគ្នាតាមរយៈពន្ធ និងចំណាយសាធារណៈរដ្ឋាភិបាលដើរតួនាទីសំខាន់ក្នុងការបែងចែកធនធាននៅក្នុងសេដ្ឋកិច្ច និងជំរុញខ្សែសង្វាក់ផលិតកម្មឲ្យកើនឬមិនកើនឡើង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login