Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើពន្ធដារមានប្រភេទពន្ធអាករអ្វីខ្លះ ?

៣៧- តើពន្ធ និងអាករ មានលក្ខណៈដូចគ្នានិងខុសគ្នាដូចម្តេចខ្លះ ?

៣៨- ក្នុងប្រព័ន្ធពន្ធដារកម្ពុជា តើវិធីរំលស់មានប៉ុន្មានប្រភេទ ? ចូរពន្យល់ពីវិធីរំលស់នីមួយៗ ។

៣៩- តើពន្ធលើប្រាក់បៀវត្សកំណត់ទៅលើអ្វី ? តើការប្រមូលពន្ធលើប្រាក់បៀវត្សធ្វើឡើងតាមវិធីដូចម្តេច ?

៤០- តើអាករលើតម្លៃបន្ថែម (VAT) ជាប្រភេទអាករកំណត់លើអ្វី ? ចូររៀបរាប់អំពីវិធីគណនាអាករនេះ ?

ចម្លើយ

៣៦- ពន្ធដារមានប្រភេទពន្ធអាករដូចជា ៖

ក- ចំណូលថវិកាជាតិ ឬថវិការដ្ឋ

  • ពន្ធលើប្រាក់បៀវត្ស
  • ពន្ធកាត់ទុកទូទៅ
  • ពន្ធលើប្រាក់ចំណេញ
  • អាករលើផលរបរ
  • អាករលើតម្លៃបន្ថែម
  • អាករពិសេសលើទំនិញ និងសេវាមួយចំនួន
  • ពន្ធតែមប្រី
  • ពន្ធលើផ្លាកយីហោ

ខ- ចំណូលថវិកាក្រោមជាតិ ឬថវិការខេត្ត

  • ពន្ធប្រថាប់ត្រា
  • ពន្ធលើដីធ្លីមិនបានប្រើប្រាស់
  • អាករបំភ្លឺសាធារណៈ
  • អាករលើការស្នាក់នៅ
  • ពន្ធសត្តឃាត
  • ពន្ធប៉ាតង់
  • ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
  • ពន្ធលើអចលនទ្រព្យ ។

៣៧- ពន្ធ និងអាករ មានលក្ខណៈដូចគ្នានិងខុសគ្នា ដូចខាងក្រោម ៖

  • លក្ខណៈដូចគ្នា ៖ ពាក្យ ពន្ធ និងអាករ មានន័យទូទៅដូចគ្នា គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ជូនរដ្ឋទៅតាមច្បាប់កំណត់ ។
  • លក្ខណៈខុសគ្នា ៖ ពាក្យ ពន្ធ សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាភាពសេដ្ឋកិច្ចត្រូវបង់ (សាច់ប្រាក់ ឬវត្ថុ) ជូនរដ្ឋទៅតាមច្បាប់កំណត់ដោយផ្ទាល់ ។ និយាយឲ្យងាយយល់ ពន្ធ មានន័យថា ពន្ធផ្ទាល់ ឬបន្ទុកផ្ទាល់ ឬកាតព្វកិច្ចផ្ទាល់ ដែលតម្រូវឲ្យបង់ផ្ទាល់ពីអ្នកជាប់ពន្ធ ។

ឧទាហរណ៍ ៖

ក- ពន្ធលើប្រាក់បៀវត្ស ជាពន្ធផ្ទាល់ ព្រោះត្រូវទារផ្ទាល់ពីអ្នកជាប់ពន្ធ

ខ- ពន្ធលើប្រាក់ចំណេញ ជាពន្ធផ្ទាល់ ព្រោះត្រូវទារផ្ទាល់ពីក្រុមហ៊ុន ឬអាជីវករ

គ- ពន្ធលើមធ្យោបាយ និងយានជំនិះជាពន្ធផ្ទាល់ ព្រោះត្រូវទារពីម្ចាស់យានជំនិះ ។

ពាក្យ អាករ សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ចត្រូវបង់ (សាច់ប្រាក់ ឬវត្ថុ) ជូនរដ្ឋទៅតាមច្បាប់កំណត់ ដោយប្រយោល ។ និយាយឲ្យងាយយល់ អាករ មានន័យថា ពន្ធប្រយោល ឬបន្ទុកប្រយោល ឬកាតព្វកិច្ចប្រយោល ដែលតម្រូវឲ្យបង់ដោយប្រយោលពីអ្នកជាប់ពន្ធ ។

ឧទាហរណ៍ ៖

ក- អាករលើតម្លៃបន្ថែម ជាពន្ធប្រយោល ព្រោះត្រូវកំណត់តម្លៃបន្ថែមទៅលើទំនិញ ឬសេវា ដែល​បានទិញពីអ្នកប្រើប្រាស់ចុងក្រោយ ។

ខ- អាករពិសេសលើទំនិញ និងសេវាមួយចំនួន ជាពន្ធប្រយោល ព្រោះត្រូវបង់ដោយអ្នកប្រើប្រាស់ មិនមែនអ្នកផ្គត់ផ្គង់ទេ ។

គ- អាករលើការស្នាក់នៅ ជាពន្ធប្រយោល ព្រោះត្រូវបង់ដោយអ្នកស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ មិនមែនបង់ដោយម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ទេ ។

៣៨- ក្នុងប្រព័ន្ធពន្ធដារកម្ពុជារំលស់មានពីរប្រភេទគឺ ៖

- វិធីរំលស់ស្មើភាគ គឺធ្វើឡើងតាមអាយុកាលនៃទ្រព្យគឺយកតម្លៃប្រវត្តិសាស្ត្រនៃទ្រព្យចែកនឹងចំនួនឆ្នាំនៃអាយុកាលប្រើប្រាស់ ។ ឧទាហរណ៍ អគារ ​និងសំណង់ផ្សេងៗមានអាយុកាលត្រូវរំលស់២០ឆ្នាំស្មើនឹង ៥ភាគរយ ។

- វិធីរំលស់ថយចុះជាលំដាប់ ធ្វើឡើងទៅលើគណនីទ្រព្យសកម្មរួមគ្នាតាមអត្រាដែលបានកំណត់ ៥០% ២៥% និង២០% ។

៣៩- ពន្ធលើប្រាក់បៀវត្សកំណត់លើប្រាក់បៀវត្សជាប់ពន្ធរបស់និយោជិត ។ ពន្ធលើប្រាក់បៀវត្សត្រូវបានប្រមូលដោយ វិធីកាត់ទុកដោយនិយោជននៅពេលបើកប្រាក់បៀវត្សនិយោជនត្រូវដាក់លិខិតប្រកាសបង់ប្រាក់ពន្ធលើប្រាក់បៀវត្សយ៉ាងយឺតបំផុតនៅថ្ងៃទី១៥នៃខែបន្ទាប់ពីខែដែលប្រាក់បៀវត្សត្រូវបានបើក ។

៤០- អាករលើតម្លៃបន្ថែម (VAT) ជាប្រភេទអាករកំណត់លើ ការផ្គត់ផ្គង់ (ការលក់) ទំនិងនិងសេវា ។ ដើម្បីគណនាប្រាក់អាករនេះត្រូវយកអាករលើធាតុចេញ (អាករដែលបុគ្គលជាប់អាករគិតយកពីអតិថិជនពេលផ្គត់ផ្គង់ទំនិញឬសេវា) ដកអាករលើធាតុចូល (អាករដែលបុគ្គលជាប់អាករបានបង់លើទំនិញឬសេវាដើម្បីប្រកបអាជីវកម្ម) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login