2020-03-06 15:12
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រាក់បៀវត្សជាប់ពន្ធប្រចាំខែត្រូវបានកំណត់ដូចជា ៖
ក- ប្រាក់បៀវត្សដែលបានទទួលពីប្រភពកម្ពុជា
ខ- ប្រាក់បៀវត្សដែលបានទទួលពីប្រភពបរទេស
គ- ប្រាក់បុរេប្រទាន ប្រាក់ឲ្យខ្ចី ឬប្រាក់រំដោះដែលនិយោជកបានបើកឲ្យនិយោជិត ។ ប្រាក់បុរេប្រទាន ប្រាក់ឲ្យខ្ចី ឬប្រាក់រំដោះត្រូវបូកបន្ថែមលើបៀវត្សជាប់ពន្ធនៃខែដែលប្រាក់ទាំងនោះបានបើក ហើយត្រូវកាត់បន្ថយពីប្រាក់បៀវត្សក្នុងខែ ដែលនិយោជិតបានបង់សងវិញ ។
ក- កូនស្ថិតក្នុងបន្ទុកនាពេលដែលត្រូវបង់ពន្ធ ត្រូវបានទទួលនូវការបន្ថយមូលដ្ឋានកំណត់ពន្ធចំនួន ៧៥.០០០រៀល (ប្រាំពីរម៉ឺនប្រាំពាន់រៀល) ក្នុងកូនម្នាក់ៗក្នុងមួយខែ ។
ខ- សហព័ន្ធដែលធ្វើតែជាមេផ្ទះ ត្រូវបានទទួលនូវការបន្ថយមូលដ្ឋានកំណត់ពន្ធចំនួន ៧៥.០០០ (ប្រាំពីរម៉ឺនប្រាំពាន់រៀល) សម្រាប់តែម្នាក់ក្នុងមួយខែ ។