សំណើសុំឥណទានអាករលើធាតុចូលត្រូវភ្ជាប់មកជាមួយនូវ ៖
- វិក្កយបត្រអាករលើតម្លៃបន្ថែម ដែលបានធ្វើឡើងស្របតាមមាត្រា ៧៨នៃច្បាប់នេះ ។
- ប្រតិវេទន៍គយសម្រាប់ការនាំចូលដែលអាជ្ញាធរគយបានបញ្ជាក់ត្រឹមត្រូវ ។ ប្រតិវេទន៍នោះត្រូវមានចុះឈ្មោះបុគ្គលជាប់អាករដែលជាអ្នកទទួលទំនិញ ឬជាអ្នកនាំចូល និងចំនួនប្រាក់ពន្ធអាករដែលបានបង់នៅពេលនាំចូល ។