គោលការណ៍អនុវត្តចំពោះកិច្ចសន្យាដែលបានធ្វើមុនកាលបរិច្ឆេទចូលជាធរមាននៃអាករត្រូវបានកំណត់ដូចជា ៖
- ត្រូវដាក់ឲ្យអនុវត្តនូវអាករតាមមាត្រា៥៥នៃច្បាប់នេះ លើការផ្គត់ផ្គង់ជាប់អាករនានាក្រោមកិច្ចសន្យាដែលបានធ្វើឡើងមុនកាលបរិច្ឆេទចូលជាធរមាននៃអាករនេះ បើសិនជាការផ្គត់ផ្គង់ត្រូវបានធ្វើឡើងនៅចំ ឬនៅក្រោយកាលបរិច្ឆេទចូលជាធរមាននៃអាករ ។
- ចំពោះការផ្គត់ផ្គង់ជាប់អាករដូចមានចែងក្នុងកថាខណ្ឌ១នៃមាត្រានេះ ប្រាក់អាករលើតម្លៃបន្ថែមដែលបានកត់ត្រាក្រៅពីកិច្ចសន្យា ត្រូវចាត់ទុកជាសំណងបន្ថែមចំពោះមុខទំនិញ ឬសេវាដែលបានទិញ និងជាកាតព្វកិច្ចតាមផ្លូវច្បាប់របស់អ្នកទិញចំពោះអ្នកលក់ ។