Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-03-09 15:50

ឥណទានអាករចំពោះទំនិញស្តុកត្រូវបានកំណត់ដូចតទៅ ៖

  • ចំពោះបុគ្គលទើបបានចុះបញ្ជី ហើយនៅថ្ងៃចុះបញ្ជីនោះមានស្តុកទំនិញដែលបានជាប់អាករលើតម្លៃបន្ថែម ឬអាករលើផលរបរ រួចហើយបុគ្គលនោះអាចដាក់ពាក្យសុំឲ្យរដ្ឋបាលសារពើពន្ធអនុញ្ញាតនូវឥណទានអាករចំពោះប្រាក់អាករដែលបានបង់លើស្តុកទាំងនោះ បន្ទាប់ពីរដ្ឋបាលសារពើពន្ធបានត្រួតពិនិត្យឃើញថាវិក្កយបត្រ ឬច្បាប់ចម្លងនៃប្រតិវេទន៍គយរបស់ទំនិញទាំងនោះមានលក្ខណៈត្រឹមត្រូវ ។
  • បើមានការឯកភាពចំពោះលក្ខណៈត្រឹមត្រូវនៃឯកសារទាំងនោះហើយ រដ្ឋបាលសារពើពន្ធអាចអនុញ្ញាតនូវឥណទានអាករចំពោះការផ្គត់ផ្គង់ដែលបានធ្វើក្នុងអំឡុង៦០ថ្ងៃ មុនថ្ងៃចុះបញ្ជី ឬមុនថ្ងៃដែលច្បាប់នេះចូលជាធរមាន ។ ឥណទានអាករនេះអាចយកទៅប្រើក្នុងប្រកាសសារពើពន្ធទាំងឡាយសម្រាប់អាករនេះ ទៅតាមលក្ខខណ្ឌដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login