ដើម្បីក្លាយជាជើងសារគយត្រូវលក្ខណៈសម្បត្តិដូចជា ៖
- មានសញ្ជាតិកម្ពុជា ឬនិវេសនជនដែលមានលំនៅដ្ឋាននៅកម្ពុជា
- មានអាយុយ៉ាងតិច ១៨ឆ្នាំ
- មានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬខ្ពស់ជាង
- មានលិខិតថ្កោលទោសដែលចេញដោយស្ថាប័នមានសមត្ថកិច្ច
- មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីធ្វើធុរកិច្ច
- បានប្រលងជាប់ ជាជើងសារគយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមការរៀបចំ និងការចាត់ចែងដោយទីចាត់ការគយ និងរដ្ឋាករ
- មានប្រវត្តិអនុលោមភាពសារពើពន្ធស្អាតស្អំ ។