នីតិវិធីនៃការនាំចេញទំនិញដោយបំពេញបែបបទនៅមាត់ច្រកផ្លូវសមុទ្រ/ផ្លូវទន្លេមានដូចជា ៖
- អ្នកនាំចេញ ឬតំណាងត្រូវធ្វើលិខិតស្នើសុំនាំចេញទំនិញទៅប្រធានអង្គភាពគយនិងរដ្ឋាករ មាត់ច្រកដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ
- ប្រធានអង្គភាពគយនិងរដ្ឋាករមាត់ច្រក ពិនិត្យលើពាក្យស្នើសុំនិងឯកសារភ្ជាប់ព្រមទាំងចុះហត្ថលេខាអនុញ្ញាតឲ្យនាំចេញតាមសំណើ ប្រសិនបើពុំមានភាពមិនប្រក្រតី
- ក្រោយពេលទទួលបានការអនុញ្ញាតឲ្យនាំចេញ អ្នកនាំចេញ ឬតំណាងត្រូវបំពេញនីតិវិធីនៃការបំពេញប្រតិវេទន៍គយ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ ។