កត្តាដែលនាំឱ្យមានសេចក្តីប្រកាសឆ្ពោះទៅរកសីលធម៌សកល មានដូចជា៖
- ដោយសារពិភពលោកកំពុងទទួលរងការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ហើយកំពុងរាលដាលយ៉ាងខ្លាំង និងឆាប់រហ័សដែលបង្ខំឱ្យយើងធ្លាក់ទៅក្នុងភាពឈឺចាប់យ៉ាងធ្ងន់ធ្ងរដោយចៀសមិនរួច។
- មានតែសន្តិភាពដែលជួយយើងឱ្យគេចផុតពីសង្គ្រាមពីការរស់នៅដោយភ័យខ្លាច ពីការសម្លាប់ និងស្លាប់ដោយសារសង្គ្រាម និងបញ្ជៀសចក្រវាឡពីការបំផ្លាញនានា ។ សន្តិភាពជាលទ្ធផលនៃសីលធម៌រួមរបស់មនុស្សជាតិ។សីលធម៌ផ្តល់លទ្ធភាពឱ្យមានសណ្តាប់ធ្នាប់ដោយឡែក និងសណ្តាប់ធ្នាប់សកលល្អប្រសើរ និងដឹកនាំបុគ្គលម្នាក់ៗឱ្យគេចចេញពីអារម្មណ៍មិនសប្បាយអស់សង្ឃឹម និងដឹកនាំសង្គមឱ្យគេចផុតពីភាពវឹកវរ។
- ការអះអាងរួមគ្នារបស់អ្នកដែលប្រកាន់យកសិក្ខាបទ (ច្បាប់ ឬវិន័យ) និងអនុវត្តសាសនាពិភពលោកទាក់ទងនឹងសីលធម៌សកល។