Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2020-03-15 19:21

បើផ្អែកតាមលោក Dan Lok អតិថិជនគឺត្រូវបានបែងចែកជាប្រាំថ្នាក់នៅក្នុងពីរ៉ាមីតមួយដោយ៣% នៅខាងលើគេគឺជាភ្ញៀវដែលកំពុងតែត្រូវការហើយប្រាកដថានឹងទិញទំនិញឬសេវាដែលមាននៅក្នុងទីផ្សារនោះភ្លាមដោយមិនបាច់រងចាំឬពិចារណាច្រើនឡើយ។កំហុសរបស់អ្នកលក់ភាគច្រើនដែលរាំងស្ទះមិនអោយគាត់ទទួលបានអតិថិជនកាន់តែច្រើននោះគឺគាត់ផ្តោតពេលនិងការទាក់ទាញចំណាប់អារម្មណ៍ទាំងអស់ទៅលើអតិថិជននៅកំពូល៣%នេះដោយមិនបានផ្តោតទៅលើអតិថិជនគោលដៅផ្សេងទៀត។បន្ទាប់ពីនឹងគឺអតិថិជន៧%ទៀតដែលពួកគាត់មានលទ្ធភាពនឹងទិញហើយចាប់អារម្មណ៍លើទំនិញឬសេវាកម្មរបស់យើងអ្វីដែលគាត់ត្រូវការបន្ថែមគឺចង់សួរសំណួរសំខាន់ៗមកកាន់យើងមុននឹងសម្រេចចិត្តទិញ។មានអាជីវកម្មខ្លះក៏ព្យាយាមលក់អោយអតិថិជន៧%ប៉ុន្តែបើប្រៀបទៅនឹងអ្នកមិនធ្វើគឺមានចំណួរតិចជាងឆ្ងាយ។បន្តមកទៀតនោះគឺអតិថិជន៣០%ទៀតដែលគាត់អាចនឹងទិញតែមិនចាំបាច់ខ្លាំងសម្រាប់ពេលនេះ។ពួកគាត់ព្រមស្តាប់ពីការបកស្រាយអំពីផលិតផលហើយប្រសិនបើអ្នកនិយាយត្រូវបញ្ចុះបញ្ចូលត្រូវចំណុចអាចធ្វើអោយគាត់ចាប់អារម្មណ៍បានពេលណាមួយគាត់នឹងទិញផលិតផលរបស់អ្នក។ក្រោមទៀតនោះគឺអតិថិជន៣០%ទៀតដែលពួកគាត់មិនចាប់អារម្មណ៍ឬមិនដែលដឹងថាផលិតផលឬសេវាកម្មរបស់យើងមាននៅលើទីផ្សារហើយបើគាត់បានដឹងពីវាក៏គាត់មិនទិញភ្លាមៗដែលគឺត្រូវរងចាំពេលយូរជាងអតិថិជនមុនៗ។ឯកសារយោងGoogle


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login