ទំនិញដែលត្រូវបានលើកលែងជាភាគនូវពន្ធ និងអាករនាំចូលមានដូចជា ៖
- ទំនិញ និងសម្ភារដែលត្រូវបានលើកលែងជាភាគនូពន្ធ និងអាករនាំចូលក្រោមបញ្ញត្តិនៃច្បាប់ណាមួយជាធរមាន
- ពូជដំណាំ និងពូជសត្វសម្រាប់កសិកម្ម
- ទំនិញដែលនឹងត្រូវទទួលការជួសជុល ការកែច្នៃ ឬពិសោធន៍
- ទំនិញដែលបាននាំចូលវិញតាមសភាពដើម
- ទំនិញដែលនាំចូលដោយរដ្ឋាភិបាលដើម្បីជាប្រយោជន៍សាធារណៈ និងទំនិញនាំចូលសម្រាប់របបប្រវេសន៍កាលិក
- ទំនិញផ្សេងទៀតតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បុគ្គលដែលនាំចូលទំនិញក្រោបញ្ញត្តិនៃប្រការនេះត្រូវផ្តល់នូវឯកសារជាភស្តុតាងដល់រដ្ឋបាលគយថា ទំនិញមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានការលើកលែងជាភាគនូវពន្ធ និងអាករ ។