ពាក្យថាប្រេងដែលយើងធ្លាប់តែលឺគឺមិនមែនសំដៅតែលើឡូហ្គោរបស់អាជីវកម្មតែមួយមុខទែតែវាផ្តោតសំខាន់ទៅលើអត្តសញ្ញាណរបស់អាជីវកម្មនីមួយៗ។បើសម្រាប់មនុស្សវាប្រៀបដូចជាអត្តចរិតរបស់គាត់និងរបៀបស្លៀកពាក់ឬការនិយាយស្តីអញ្ចឹង។ដើម្បីអោយគេស្គាល់ពីអាជីវកម្មយើងបានទាល់តែយើងមានអត្តសញ្ញាណផ្ទាល់ខ្លួនមួយ។
- មានឡូហ្គោសម្រាប់អាជីវកម្ម៖ ឡូហ្គោគឺជាអ្វីដែលគេមើលឃើញមុនគេបង្អស់អំពីអាជីវកម្មនីមួយៗតែមុនជំនួញជាច្រើននៅប្រទេសកម្ពុជាមិនសូវចូលចិត្តប្រើឡូហ្គោទេព្រោះការយល់ដឹងពីអត្ថប្រយោជន៍របស់វានៅមានកម្រិតហើយនេះក៏ជាឳកាសមួយក្នុងការមានឡូវហ្គោសម្រាប់អាជីវកម្មដើម្បីអោយអតិថិជនគោលដៅឆាប់ស្គាល់និងងាយចំណាំយើង។
- ដឹងពីអត្តសញ្ញាណាអាជីវកម្មរបស់យើង៖អត្តសញ្ញាណគឺជាអ្វីដែលធ្វើអោយយើងប្លែកពីកន្លែងដទៃ។
- បង្កើតពាក្យស្លោកសម្រាប់អាជីវកម្ម៖បើសិនជាអាចយើងគួរបង្កើតពាក្យស្លោកដែលខ្លីមានអត្ថន័យនិងងាយស្រួលចាំមួយសម្រាប់អាជីវកម្មរបស់យើងហើយពាក្យស្លោកនោះទៀតសោតត្រូវតែដូចនឹងអ្វីដែលយើងកំពុងតែធ្វើ។
- មានស្តង់ដារឌីស្សាញច្បាស់លាស់៖តើអ្នកដែលចាប់អារម្មណ៍ទេថាហេតុអ្វីក្រុមហ៊ុនSmarតងតែប្រើពណ៌បៃតងក្នុងផលិតផលនិងការផ្សាយពាណិជ្ជកម្មឬធនាគារABAដែលប្រើប្រាស់ពណ៌ខៀវមានលាយពណ៌ក្រហមបន្តិច?
- ធ្វើអោយបានជាក់លាក់៖ចំណុចចុងក្រោយនេះគឹសំដៅទៅលើការប្រកាន់ខ្ជាប់នូវអត្តសញ្ញាណរបស់អាជីវកម្មរបស់យើងហើយមុននឹងសម្រេចចិត្តធ្វើការកែប្រែអ្វីត្រូវសួរខ្លួនឯងថាតើវាសមស្របនឹងអត្តសញ្ញាណនោះដែរឬទេ?ឯកសារយោងGoogle