Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើកម្មិកសមាជិកសំដៅដល់អ្វី ?

២- តើករណីយកិច្ចផ្តាច់មុខសំដៅដល់អ្វី ? ចូរឲ្យឧទាហរណ៍ ។

៣- តើកាតព្វកិច្ចសំដៅដល់អ្វី ?

៤- តើកាតព្វកិច្ចដោយសាមគ្គីភាពសំដៅដល់អ្វី ?

៥- តើកាតព្វកិច្ចធានាសំដៅដល់អ្វី ?

ចម្លើយ

១- កម្មិកសមាជិក សំដៅដល់សមាជិកដែលស្ម័គ្រចិត្តចូលបំពេញមុខងារក្នុងសមាគមណាមួយ ដោយកម្លាំងកាយ ឬទ្រព្យសម្បត្តិ ឬក៏ទាំងពីរ ។

២- ករណីយកិច្ចផ្តាច់មុខ សំដៅដល់ករណីយកិច្ចដែលផ្សារភ្ជាប់នឹងបុគ្គលិកលក្ខណៈរបស់បុគ្គលណាមួយ ដែលមិនអាចត្រូវបានផ្ទេរតាមរយៈសន្តតិកម្ម ។ ឧទាហរណ៍ កូនមានករណីយកិច្ចចិញ្ចឹមឪពុកម្តាយ នៅពេលដែលឪពុកម្តាយចាស់ជរា ។ នៅពេលដែលកូននេះស្លាប់ ករណីកិច្ចនេះមិនត្រូវបានផ្ទេរទៅសន្តតិជនរបស់កូននោះឡើយ ។

៣- កាតព្វកិច្ច សំដៅដល់ចំណងតាមផ្លូវច្បាប់ ដែលចងបុគ្គលពីរនាក់ដោយឲ្យបុគ្គលម្នាក់ដែលបានកំណត់ហៅថា “កូនបំណុល” មានករណីយកិច្ចមួយចំនួនចំពោះបុគ្គលម្នាក់ទៀតដែលបានកំណត់ហៅថា “ម្ចាស់បំណុល” ។

៤- កាតព្វកិច្ចដោយសាមគ្គីភាព សំដៅដល់កាតព្វកិច្ចរបស់កូនបំណុលច្រើននាក់ ដែលក្នុងនោះកូនបំណុលម្នាក់ៗ ឬច្រើននាក់ត្រូវអនុវត្តកាតព្វកិច្ចទាំងអស់ ឬមួយភាគដោយព្រមគ្នា ឬដោយបន្តបន្ទាប់តាមការទាមទាររបស់ម្ចាស់បំណុល ។

៥- កាតព្វកិច្ចធានា សំដៅដល់ករណីយកិច្ចរបស់អ្នកធានា ដែលត្រូវអនុវត្តកាតព្វកិច្ចមួយផ្នែក ឬទាំងមូលជាមួយនឹងកូនលបំណុលដែលមានកាតព្វកិច្ចចម្បងនៅក្នុងករណីដែលកូនបំណុលមានកាតព្វកិច្ចចម្បងនោះ មិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login