ការកសាងជាតិឡើងវិញ ក្រោយរបបខ្មែរក្រហមពីកឆ្នាំ ១៩៧៩ ដល់ ១៩៩០ ដូចជា៖
ផ្នែកសេដ្ឋកិច្ច
- បង្កើតក្រុមសាមគ្គីបង្កបង្កើនផល ឬក្រុមប្រវាសដៃដើម្បីជួយដល់ស្រ្តីមេម៉ាយ ចាស់ជរា កុមារកំព្រា ដំណើរការក្នុងការងារកសិកម្ម
- កសាងហេដ្ឋារចនាសម្ព័ន្ធសដ្ឋកិច្ច ( ផ្លូវថ្នល់ កំពង់ សាលារៀន មន្ទីរពេទ្យ )
- ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមូយប្រទេសជិតខាងក្នុងតំបន់ និងពិភពលោក
- ពង្រឹងសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមដើម្បីទាក់ទាញវិនិយោគទុនពីបរទេស
- បង្កើយសេដ្ឋកិច្ច ទីផ្សារសេរី និងជំរុញការអភិវឌ្ឍធនធានមនុស្ស
ផ្នែកសង្គម និងនយោបាយ
- រំដោះប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
- ទប់ស្កាត់ អំពើអសកម្មក្នុងសង្គម ការជួញដូរមនុស្ស អាវុធ គ្រឿងញៀន
- លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ
- ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ
- អនុវត្តនយោបាយ បង្រួបបង្រួមជាតិ ។