Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦១- តើភតិសន្យាសំដៅដល់អ្វី ?

៦២- តើភាគបម្រុងសំដៅដល់អ្វី ?

៦៣- តើមតកសាសន៍សំដៅដល់អ្វី ?

៦៤- តើមូលបត្រសំដៅដល់អ្វី ?

៦៥- តើមូលបត្រឥណទេយ្យសំដៅដល់អ្វី ?

ចម្លើយ

៦១- ភតិសន្យា សំដៅដល់កិច្ចសន្យាមួយដែលភាគីម្ខាងឲ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយដោយយកថ្លៃឈ្នួល ។

៦២- ភាគបម្រុង សំដៅដល់ភាគនៃទ្រព្យសម្បត្តិរបស់មតកជន ដែលបច្ឆាញាតិផ្ទាល់ ឬឪពុក ម្តាយ ឬជីដូន ជីតា និងសហព័ទ្ធរបស់មតកជននោះ អាចទាមទារបានតាមការកំណត់របស់ច្បាប់ ។

៦៣- មតកសាសន៍ សំដៅដល់លិខិតបណ្តាំ ដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ ដែលកំណត់ដោយច្បាប់ ដើម្បីសំដែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិ៍បន្ទាប់ពីមរណភាព ។

៦៤- មូលបត្រ សំដៅដល់ប័ណ្ណដែលតំណាងឲ្យសិទ្ធិលើកម្មសិទ្ធិរបស់ម្ចាស់ប័ណ្ណនោះទៅលើក្រុមហ៊ុន ។ (ឧទាហរណ៍ ប័ណ្ណហ៊ុន) តំណាងឲ្យទំនាក់ទំនងផ្នែកឥណទេយ្យ រវាងម្ចាស់ប័ណ្ណនោះ និងក្រុមហ៊ុន ឬរដ្ឋាភិបាល (ឧទាហរណ៍ ប័ណ្ណរតនាគារ) ឬតំណាងឲ្យសិទ្ធិផ្សេងទៀតរបស់ម្ចាស់ប័ណ្ណនោះ ។

៦៥- មូលបត្រឥណទេយ្យ តាមក្រមរដ្ឋប្បវេណី មានន័យថា មូលបត្រ ដែលតំណាងឲ្យផលប្រយោជន៍ (សិទ្ធិ) ជាទ្រព្យសម្បត្តិ និងដែលតម្រូវការផ្ទេរ ឬការអនុវត្តនូវសិទ្ធិត្រូវតែធ្វើតាមមូលបត្រ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login