Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥៦- តើផលស៊ីវិលសំដៅដល់អ្វី ?

៥៧- តើពិន័យស៊ីវិលសំដៅដល់អ្វី ?

៥៨- តើព្យាកុលភាពសំដៅដល់អ្វី ?

៥៩- តើភតិកៈសំដៅដល់អ្វី ?

៦០- តើភតិបតីសំដៅដល់អ្វី ?

ចម្លើយ

៥៦- ផលស៊ីវិល សំដៅដល់ប្រាក់ ឬវត្ថុផ្សេងៗដែលទទួលជាផ្លូវចំពោះការប្រើវត្ថុណាមួយ ។ ឧទាហរណ៍ ការប្រាក់ ឬឈ្នួលផ្ទះជាដើម ។

៥៧- ពិន័យស៊ីវិល សំដៅដល់ទណ្ឌកម្មមួយប្រភេទ ដែលកំណត់ឲ្យអ្នកប្រព្រឹត្តខុសនឹងបញ្ញត្តិនៃច្បាប់រដ្ឋប្បវេណី បង់ប្រាក់ពិន័យ តាមចំនួនណាមួយជាកំណត់ ។

៥៨- ព្យាកុលភាព សំដៅដល់មធ្យោបាយរំលត់កាតព្វកិច្ច ដែលជនម្នាក់ប្រមូលឲ្យមូលមកលើដៃខ្លួនតែម្នាក់នូវគុណភាពជាម្ចាស់បំណុលផង និងកូនបំណុលផង ។

៥៩- ភតិកៈ សំដៅដល់ភាគីម្ខាងនៃភតិសន្យា ដែលសន្យាថានឹងបង់ថ្លៃឈ្នួលដើម្បីជាថ្នូរនឹងការទទួលបាននូវសិទ្ធិប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយរបស់ភតិបតី ។

៦០- ភតិបតី សំដៅដល់ភាគីម្ខាងនៃភតិសន្យា ដែលសន្យាថាឲ្យភតិកៈប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយដោយយកថ្លៃឈ្នួល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login