ភាពទាក់ទាញបារាំងឲ្យចង់ចូលមកត្រួតត្រាប្រទេសកម្ពុជាមាន៖
- ទេសភាពដ៏ស្រស់ត្រកាល នៅអមច្រាំងទន្លេទាំងសងខាងមានដំណាំខៀវស្រងាត់ដូចជាសណ្តែក ល្ង ពោត និងបន្លែលាយឡំនិងដើមឈើហូបផ្លែជាច្រើនប្រភេទ
- ប្រទេសកម្ពុជាសម្បូរទៅដោយទន្លេ ដែលជាផ្លូវគមនាគមន៍យ៉ាងសំខាន់សម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារអឹរ៉ុប
- កម្ពុជាមានផ្ទៃដីកសិកម្មច្រើនហើយប្រជាជនតិច ពួកបារាំងនិងអាចបង្កើតដីដាំដំណាំកសិកម្មបានច្រើន
- ប្រទេសកម្ពុជាសម្បូរទៅដោយព្រៃនិងភ្នំ ប្រកបដោយើឈើដែលមានគុណភាពខ្ពស់
- នៅក្រោមដីកម្ពុជាសម្បូរទៅដោយរ៉ែជាច្រើនប្រភេទ ។