Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៨៦- តើសេវភាពសំដៅដល់អ្វី ?

៨៧- តើស្មុំកូនធម្មតាសំដៅដល់អ្វី ?

៨៨- តើស្មុំកូនពេញលេញសំដៅដល់អ្វី ?

៨៩- តើហិតូបត្ថម្ភសំដៅដល់អ្វី ?

៩០- តើហ៊ីប៉ូតែកធានាបំណុលអណ្តែតសំដៅដល់អ្វី ?

ចម្លើយ

៨៦- សេវភាព សំដៅដល់សិទ្ធិប្រត្យក្សមួយប្រភេទសំដៅទៅលើសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃសម្រាប់ជាប្រយោជន៍ដល់ដីរបស់ខ្លួន ដោយយោងតាមគោលបំណង ដូចបានកំណត់នៅក្នុងកិច្ចសន្យាបង្កើត ។

៨៧- ស្មុំកូនធម្មតា សំដៅដល់ការសុំកូនដែលកូននោះអាចជាអនីតិជន ឬនីតិជនដោយមិនកាត់ផ្តាច់ញាតិភាពពីឪពុកម្តាយបង្កើត ហើយការសុំនេះត្រូវសម្រេចដោយតុលាការ ។

៨៨- ស្មុំកូនពេញលេញ សំដៅដល់ការសុំអនីតិជន ដែលមានអាយុក្រោម៨ឆ្នាំយកធ្វើជាកូនសុំ ដោយបញ្ចប់ញាតិភាពជាមួយនឹងញាតិលោហិតនៃឪពុកម្តាយបង្កើត ហើយការសុំនេះត្រូវសម្រេចដោយតុលាការ ។

៨៩- ហិតូបត្ថម្ភ សំដៅដល់ការគ្រប់គ្រងលើជនដែលមានសមត្ថភាពតិចតួចពេកក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន ដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី ។

៩០- ហ៊ីប៉ូតែកធានាបំណុលអណ្តែត សំដៅដល់ហ៊ីប៉ូតែកមួយប្រភេទដែលអាចបង្កើតដើម្បីធានាកាតព្វកិច្ចមិនកំណត់ ដែលកើតមានឡើងរវាងម្ចាស់បំណុល និងកូនបំណុល ដោយសារការជួញដូរជានិរន្តរ៍ ដែលមានប្រភេទជាកំណត់ក្នុងកម្រិតនៃចំនួនអតិបរមា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login